ពិតជាកម្របានឃើញ! សត្វទន្សោងដ៏កម្រ ប្រមាណ ៨០ក្បាល កំពុងបង្ហាញខ្លួន នៅលើ ភ្នំព្រះពួយ ក្នុងខេត្តកំពង់ស្ពឺ
កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនសម្តែងអារម្មណ៍រីករាយ និងអបអរសាទរ ក្រោយពីទទួលបានដំណឹងល្អមួយថា មានសត្វទន្សោងដ៏កម្រ ប្រមាណ ៨០ក្បាល កំពុងរស់នៅលើភ្នំព្រះពួយ ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកមួយរបស់ “រដ្ឋបាល ខេត្តកំពង់ស្ពឺ” ក៏បានបញ្ជាក់ប្រាប់បន្ថែមថា៖
“កំពង់ស្ពឺ៖ នារសៀលថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ១០ ខែកញ្ញា ឆ្នាំ១០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមួយថ្នាក់ដឹកនាំជុំវិញខេត្ត បានអញ្ជើញទស្សនាសត្វទន្សោងដ៏កម្រប្រមាណ ៨០ក្បាលដែលកំពុងរស់នៅលើភ្នំព្រះពួយ ស្ថិតនៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។”។