កញ្ញា​ ឌី​ សូនីតា​ បាន​បង្ហាញ​ពី​អារម្មណ៍​តក់ស្លុត​ និងហេតុផល​ដែលមិន​ទទួល​ថត​រឿង​ខ្មោច​ ដោយ​សារ​តែ​…

ស្រីស្អាតរូបស្រស់ សម្បុរស្រអែម កញ្ញា Dy Sonita គឺជាតារាមួយរូបដែលមានភាពក្រមុិចក្រមើម និងមានភាពបុិនប្រសប់ជាខ្លាំងក្នុងការសម្តែង ដែលនាងតែងតែធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួន ទទួលបាននូវភាពរីករាយ ក៏ដូចជាចំណីអារម្មណ៏ប្លែកៗក្នុងសាច់រឿង ខ្សែភាពយន្ត និងកម្មវិធីផ្សេងៗផងនោះ។

ដោយឡែក​ នៅថ្ងៃ​នេះ​ដែរ​ កញ្ញា​ ឌី​ សូនីតា​ បាន​បង្ហាញ​អារម្មណ៍​តក់ស្លុត​ជាខ្លាំង​ អំឡុង​ពេល​ថត​បញ្ចប់​រឿង​ ដោយ​រូប​នាង​បាន​មាន​ការ​រៀប​រាប់​ថា៖​ «វាជាហេតុផលមួយ​ ដែលខ្ញុំមិនដែលទទួលថតរឿងខ្មោចទេ ខ្ញុំដឹងថាមនុស្សកើតចាស់ ឈឺ ស្លាប់ ជារឿងធម្មតា ប៉ុន្តែគ្រាន់តែថាពេលមកដល់ឃើញនិងភ្នែកបែបនេះ​ ក៏មានអារម្មណ៏ពិបាកនិយាយអោយសមណាស់ គ្រាន់តែដឹងត្រឹមថាឈរមើលរូបខ្លួនឯងភាំងមួយសន្ទុះដែរ គេចណាស់ជួបណាស់ខ្ញុំ ថ្ងៃនេះជាថ្ងៃចុងក្រោយថតបញ្ចប់រឿងផង បញ្ចប់ទាំងរូបថតទៀតលោកព្រះ សំខាន់ថ្ងៃនេះអ្នកម្តាយមកជាមួយ គាត់ថាមកលេងកូនថ្ងៃចុងក្រោយនៃរឿង មកដល់ឃើញបែបនេះចាំកាល រត់ទៅសុំអង្ករពីលោកនៅក្នុងវត្តស្រាប់ យកមកបញ្ចេអង្កកូនភ្លាម»។
ប្រភព៖ vdoamazing

Leave a Reply

Your email address will not be published. Required fields are marked *