ខឹងស៊ីមាន់ទោះពស់វែកធំប៉ុនកដៃក៍អត់ខ្លាចចាប់ច្រកបាវយកស្ងោរជ្រក់ចុងក្រោយដេកទាំងពីរ…

ប្លែក៖ ថ្មីៗនេះមានការភ្ញាក់ផ្អើល ដោយបុរសម្នាក់បានបាត់មានជាច្រើនក្បាលក៏កើតចិត្តខឹង គិតក្នុងចិត្តថា បើដឹងថាអ្នកណាចាប់ នឹងធ្វើឲ្យដឹងដៃម្តង។ ស៊ើបចុះស៊ើបឡើងដឹងថា អ្នកបង្កជាសត្វពស់ នាំគ្នាដើររកពេលឃើញពស់រត់ទៅចាប់ទាំងកំរោល ភ្លេចគិតថា វាជាពស់វែកក្របីដ៏ធំមហិមា។ហេតុនេះកើតឡើងនៅខេត្តឧបលរាជធានីប្រទេសថៃ។ បើតាមសាក្សីបានឲ្យដឹងថា ដំបូងឡើយបុរស់ម្នាក់ ឈ្មោះសុធីជាអ្នកធ្វើស្រែចំការមានការចញ្ចឹមគោមាន់ទា ជាច្រើន ដោយសារតែគេតែងតែបាត់មាន់រហូត ដឹងច្បាស់ណាស់ថា សត្វពស់ជាអ្នកលួច ដោយយប់មួយឃើញពស់មកស៊ីមាន់របស់ខ្លួនក៏ដេញវាយតែអត់បាន។

ព្រឹកឡើងក៏នាំគ្នាអ្នកដែលពូកែចាប់ពស់ដើរកក្បែរបរិវេនផ្ទះ ដើម្បីរកមើលភ្លាមនោះក៏ឃើញពស់នោះចេញមកនាយសុធីម្ចាស់មាន់ឃើញភ្លាមហក់ទៅចាប់ដោយមិនខ្វល់ថាជាពស់វែកឡើយចាប់ភ្លាមពស់ចឹកភ្លែតតែគេមិនព្រមលែងខំប្រឹងចាប់បោករហូតពស់ស្លាប់ ហើយញាត់ចូលការ៉ុង គេមិនបានខ្វល់ឡើយជិះម៉ូតូមកផ្ទះយ៉ាងសង្ហា ។មួយសន្ទុះក្រោយមកគេចាប់ផ្ដើមដកដង្ហើមតឹងថប់ទ្រូង ទើបដឹងខ្លួនថាពស់ចឹ កមិញវាចាប់ផ្ដើមធ្វើទុកហើយទាញម៉ូតូខ្វោកជិះទៅពេទ្យដោយខ្លួនឯងនឹងយកពស់ទៅតាម ទៅដល់ពេទ្យភ្លាមស ម្លប់ស្ដូក ពេលសាច់ញាត្តិមកដល់ក៏យកពស់នេះដើម្បីបញ្ជាក់ដល់សារព័ត៌មាន បញ្ជាក់ផងដែរពស់វែ កក្របីមួយក្បាលនេះមានប្រវែង3ម៉ែត្រនឹងទំងន់8គីឡូក្រាមវាធាត់បែបនេះគឺដោយសារឆីមាន់របស់នាយសុធី។ខណៈនោះផងដែរ នាយសុធីកំពុងភ្ជា ប់សេរ៉ូមនឹងជំនួយខ្យល់ឧកស៊ីហ្សេននៅឡើយទេ ពេទ្យផ្ដល់ដំណឹងមកថាគេមានសង្ឃឹមរស់គ្រាន់តែពេលនេះនៅមិនទាន់ដឹងខ្លួន។ ចុងក្រោយអ្នកសារព័ត៌មាន បានបញ្ចប់អត្ថបទដោយពាក្យលេងសើចថា ម្ចាស់មាន់ជើងខ្លាំង ប៉ះវែកក្របី៨ម៉ែត្រដេកស្អាតទាំងពីរមួយដេកក្នុងឆ្នាំងមួយទៀតដេកពេទ្យ។


ប្រភព khbillionaire.com

shares