អ្នកនេសាទរុស្សីចាប់បានសត្វសមុទ្រទឹកជ្រៅ មើលទៅចម្លែកគួរឲ្យព្រឺរោ ម,មាន ធ្មេញដូចមនុស្ស ខ្លះភ្នែកលៀនៗ ដូចZombies…

ប្លែកៗ៖ អ្នកនេសាទរុស្ស៊ីចែករំលែករូបភាពនៃ “សត្វសមុទ្រទឹកជ្រៅ” ដែលពួកគេចាប់បានដោយចៃដន្យ មើលទៅចម្លែកៗ និងគួរឲ្យខ្លាចណាស់។ Roman Fedortsov គឺជាឈ្មោះអ្នកនេសាទម្នាក់មកពីទីក្រុង Murmansk នៃប្រទេសរូស្សី ដែលត្រូវបើកទូកចេញនេសាទត្រីរៀងរាល់ថ្ងៃ។ហើយដោយសារតែការងារប្រចាំថ្ងៃរបស់គាត់ ធ្វើឱ្យលោក Roman តែងតែឆ្លងកាត់នូវសត្វចម្លែកៗ ដែលចាប់បានដោយចៃដន្យ។ គាត់តែងតែថតរូបពួកវាដើម្បីបង្ហោះលើបណ្តាញសង្គម។ក្នុងពេលជាមួយគ្នានេះដែរ មានសត្វមួយចំនួន មើលហើយគួរឱ្យតក់ស្លុតខ្លាំងណាស់។ ហើយទាំងអស់នេះគឺជាឧទាហរណ៍នៃវត្ថុមានជីវិតដែលគាត់បានឆ្លងកាត់។

តោះមកមើលឃើញសត្វទាំងអស់ខាងក្រោមនេះ ដែលយើងមិនអាចមានឱកាសក្នុងការមើលឃើញនឹងភ្នែកដោយផ្ទាល់បានឡើយ។ភាគច្រើនសត្វសម្លែកៗដែលគាត់ចាប់បានទាំងអស់ បើវានៅរស់ វានឹងត្រូវបានដោះលែងចូលក្នុងសមុទ្រវិញ។ ខ្ញុំភ្លេចនិយាយថារូបភាពភាគច្រើនត្រូវបានថតជាមួយកាមេរ៉ាទូរស័ព្ទ iPhone 11 Pro Max ។រូបភាពនេះមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ ប្រសិនបើជួបផ្ទាល់ប្រហែលជាមិនហ៊ានកាន់ផងក៏មិនដឹង។មិត្តភក្តិ និងប្រិយមិត្តទាំងឡាយ ក៏អាចទស្សនាសត្វចម្លែកៗជាច្រើនប្រភេទទៀតផងដែរ ដែលមិនត្រឹមតែរូបភាពប៉ុណ្ណោះទេ គឺមានឈុតវីដេអូខ្លីៗទៀតផងប៉ុន្តែវីដេអូខ្លះពិតជាគួរឲ្យតក់ស្លុតមែនទែនដែលអាចរកបាននៅលើ Instagram rfedortsov_official_account និង Twitter @rfedortsov បាន។

ប្រភព khbillionaire.com

shares