ដំណឹងល្អ! អេឡុន ម៉ាសក៍ នឹងផ្តល់«Internetមិនគិតថ្លៃ»ដល់មនុស្ស១ផែនដី​ ជួយសម្រេចបំណងNikola Tesla…(មានវីដេអូ)

អន្តរជាតិ៖ ដូចដែលប្រិយមិត្តអ្នកអានបានជ្រាបខ្លះៗហើយថា លោក Elon Musk ម្ចាស់ក្រុមហ៊ុន SpaceX មានគម្រោងផ្តល់ការប្រើប្រាស់ Internet ដោយមិនគិតថ្លៃសម្រាប់មនុស្សគ្រប់រូបនៅក្នុងពិភពលោក ។ ហើយសព្វថ្ងៃលោកកំពុងសិក្សាស្រាវជ្រាវលើគម្រោងមួយនេះ ដោយលោកមានគោលបំណងដ៏ធំគឺ ផ្តល់ការប្រើប្រាស់ WIFI សម្រាប់មនុស្សជាតិពីលំហអាកាសមក ដែលគម្រោងនោះមានឈ្មោះថា Starlink ។គោលបំណងរបស់បិតាស្ថាបនិកក្រុមហ៊ុន SpaceX និងជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី TESLA មួយនេះមានភាពស្រដៀងគ្នាទៅនឹង គោលបំណងរបស់លោក Nikola Tesla ដែលជាអ្នករកឃើញចរន្តអគ្គីសនីឆ្លាស់ AC ផងដែរ ។ យ៉ាងណាមិញ កាលលោក Nikola Tesla នៅមានជីវិត លោកមានក្តីប្រាថ្នាចង់ឱ្យមនុស្សទាំងអស់នៅទូទាំងពិភពលោកប្រើប្រាស់អគ្គីសនីដោយមិនគិតថ្លៃ ។ លោក Nikola Tesla ក៏បានបង្កើតគម្រោងមួយសម្រាប់ផ្តល់ជូនសេវានៅទូទាំងពិភពលោក ឬយើងហៅថា Wireless ផងដែរ តែគម្រោងរបស់លោកគឺប្រើប្រាស់បង្គោលប៉មយក្សស មិនមែនជាការប្រើប្រាស់ផ្កាយរណបដូចមនុស្សសព្វថ្ងៃឡើយ ។ តែជាអ កុសល គម្រោងរបស់លោក Nikola Tesla មិនអាចក្លាយជាការពិតនោះទេ តែយើងសង្ឃឹមទៅលើលោក Elon Musk ម្តង ព្រោះទំនងលោកមកជួយប៉ះប៉ូ វក្តីប្រាថ្នាជួសលោក Nikola Tesla

គួរបញ្ជាក់ដែរថា ការប្រ កួតប្រ ជែងគ្នាជារឿយៗ បានបង្កើតឡើងនូវវឌ្ឍនភាពអស្ចារ្យៗជាច្រើន តួយ៉ាងដូចជាការប្រ ជែងគ្នារវាងលោក ថូម៉ាស់ អេឌីសុន (Thomas Edison) និងលោក នូខូឡា ថេស្លា (Nikola Tesla) ដែលបានផ្តល់កំណើតឲ្យអគ្គិស នីដល់ពិភពលោក និងការប្រឡងប្រ ណាំងរវាងលោក ស្ទេវ ចប (Steve Job) និង ប៊ីល ហ្គេតស៍ (លោក Bill Gates) ដែលបានធ្វើឲ្យយុគសម័យកុំព្យូទ័រមានភាពរីកចម្រើន និងគំនិតច្នៃប្រឌិតយ៉ាងខ្លាំងក្លា។ងាកទៅមើលលោក អេឡុន ម៉ាសក៍ (Elon Musk) ដែលជាម្ចាស់ក្រុមហ៊ុន SpaceX និងកំពូលមហាសេដ្ឋីពិភពលោក គឺលោក ចេហ្វ បេហ្សូស (Jeff Bezos) ដែលមានក្រុមហ៊ុនអវកាស ប៊ូអូរីជីន (Blue Origin) វិញ តើនឹងអាចជួយជំរុញឲ្យយុគសម័យអវកាស បោះជំហានដល់កម្រិតណា? ថ្មីៗនេះលោក Musk និង Bezos បានបង្ហាញច ក្ខុវិ ស័យខុសគ្នាស្តីពីការរុករក និងតាំងទីលំនៅក្នុងទីអវកាស ដោយលោក Bezos ផ្តោតសំខាន់ទៅលើឋានព្រះច័ន្ទ និង Space Colony (ការបង្កើតសហគមន៍រស់នៅក្នុងទីអវកាស) រីឯលោក Musk បានកំណត់យកភពអង្គារ (Mars) ជាគោលដៅចម្បងបំផុតរបស់ SpaceX។

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

ប្រភព khbillionaire.com

shares