ភ្ញាក់ផ្អើល!! អ្នកវិទ្យាសាស្ដ្ររង់ចាំយ៉ាងអន្ទះសាដើម្បីឃើញកូននាគមានវិញ្ញាណពិសេសញាស់ពីពង…(មានវីដេអូ)

បរទេស៖ វាគឺជារឿងមួយដែលគួរឲ្យភ្ញា ក់ផ្អើ លខ្លាំងណាស់នៅក្នុងល្អាងភ្នំនៃប្រទេសស្លូវេនី ដែលអាចចូលបានតែ ថភ្លើងក្រោមដី ដែលនាពេលនេះអ្នកវិទ្យាសាស្ដ្របាន រង់ចាំមើល យ៉ាងអន្ទះ សានឹងស៊ុ តជាង ៥៧គ្រា ប់របស់កូននាគ “baby dragon”។ “Baby dragon” នេះមិនមែនជានាគពិតប្រាកដអ្វីនោះទេ តែជា olms បុរាណ មានពណ៌សម្បុរ សស្លេ ក ស្ថិតក្នុងពពួកសត្វ ថ្លែនប ង្គួយ មិនមានភ្នែ ក ដែលស្រដៀងនឹងសត្វ ក្នុងរឿងព្រេងបុរាណ នេះបើតាមអ្នកជីវសាស្ដ្រលោក Sašo Weldt ដែលជាអ្នកសិក្សា ផ្នែកថលជលិក ក្នុងល្អាងភ្នំ Postojna នៃប្រទេសនេះ បានលើកឡើង។នៅក្នុងនេះ បានឲ្យដឹងពីលោក Sašo Weldt ទៀតថា olms មានវត្ដមាន នៅលើពិភពលោកនេះយ៉ាងតិច ១៥លានឆ្នាំមកហើយ និងប្រជាជនស្លូវេនី គឺជាអ្នករកឃើញ និងចងក្រងជាឯកសារទុកមុនគេ តាំងពីពាក់កណ្ដាលសតវត្សទី១៧ នៅពេលដែលពពួកសត្វនេះបានប ណ្ដែតខ្លួនចេញពីបា តទន្លេបន្ទាប់ពីមាន ភ្លៀងធ្លា ក់ខ្លាំង។ ដំបូងឡើងប្រជាជនមិនបានស្គាល់ថា វាជាអ្វីនោះទេ ទើបពួកគេបាន នឹកឃើញដល់រឿង នាគក្នុងល្អាងភ្នំ និងពួកគេយល់ថា olms ទាំងនេះ ជាកូនរបស់នាគ។ ជាក់ស្ដែង olms នេះមិនចេះព្រួ សភ្លើ ងអ្វីនោះទេ ទោះជាពួកវា រីកលូតលាស់ធំប៉ុណ្ណាក៏ដោយ តែពួកវា មានបុគ្គលិកលក្ខណៈពិសេស ខុសពីសត្វដទៃទៀត។

យ៉ាងណាមិញ គេជឿជាក់ថា ពួកវា អាចរស់នៅរហូតដល់ ១០០ឆ្នាំ ឬច្រើនជាងនេះ និងពួកវាអាចរស់នៅដោយគ្មានចំណីរហូតដល់ ១០ឆ្នាំ។ សត្វនេះអាចរីកលូតលាស់ជាមធ្យមគឺ ២៥សង់ទីម៉ែត្រ ហើយឈ្មោល តូចជាងញីនិងមានម្រាមជើងតូចៗ ចំនួន៣។ មួយវិញទៀត ពួកវាមានស្បែកសស្លេក និងស្បែ កនេះគ្របពី លើភ្នែកពួកវាផងដែរប៉ុន្ដែពួកវាមិនត្រូវ ការប្រើភ្នែកនេះនោះទេដោយពួកវាមានវិ ញ្ញាណពិសេស ដូចជា ក្លិន និងការស្ដាប់ ហើយពួកវាអាចចាប់បាន ពន្លឺ, អគ្គិសនី ឬម៉ាញេទិចជាដើម។លោក Sašo Weldt បានពន្យល់ទៀតថា olms ញី អាចផលិតបានសារឡើងវិញ មួយដងជារៀងរាល់ ៦ទៅ៧ឆ្នាំ ដែលការបង្កបង្កើតដ៏កម្រនេះ បានឃើញតែនៅក្នុងមន្ទីរពិសោធន៍ និងនេះជាលើកទីមួយ ដែលដាក់បង្ហាញដល់ សាធារណៈជនក្នុងទស្សនានៅក្នុងល្អាងភ្នំ ដែលជាកន្លែងរបស់គាត់ធ្វើការ ស្ថិតនៅចំងាយ ២៤គីឡូម៉ែត្រពីតំបន់ Postojna នៃភាគនិរតី ស្លូវេនី ។គួរបញ្ជាក់ថា ស៊ុតដំបូង ត្រូវបានរកឃើញនៅក្នុងល្អាងភ្នំកាលពីឆ្នាំ ២០១៣ តែជាសំណាងអា ក្រក់ ពួកវាត្រូវបាន olms ផ្សេងទៀតស៊ីមុននឹងកើតចេញមក ហើយកាលពីចុងខែ មករាឆ្នាំនេះ ក្រុមអ្នកទេសចរ បានកត់សំគាល់ឃើញ ស៊ុតរបស់ olms នេះជាថ្មីម្ដងទៀត និងនាពេលនេះ ពួកវាបានកើនឡើងលើសពី ៥៧ស៊ុត។ សម្រាប់លើកនេះ លោក Sašo Weldt បានយក olms ផ្សេងទៀតចេញពី កន្លែងស៊ុតពងនេះដើម្បីការពារកុំឲ្យពួកវាស៊ីម្ដងទៀត និងក្រុមការងារពួកគាត់ ជឿជាក់ថាពួកវានឹងអាចប ង្កកំ ណើត បានដោយជោគជ័យ នៅ ៣ទៅ៤ខែខាងមុខនេះ។

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

ប្រភព khbillionaire.com

shares