ជួយស៊ែរបន្តម្នាក់មួយផង ! ប្រទះឃើញប្រាសាទរបស់ខ្មែរចំនួន ២ នៅប្រទេសហ្វីលីពីន….
យោងតាមហ្វេសប៊ុកមួយឈ្មោះ Khmer Architectural បានសរសេររៀបរាប់ឱ្យដឹងថា៖ ភ្ញាក់ផ្អើលណាស់ ប្រទះឃើញសំណង់ប្រាសាទខ្មែរនៅហ្វីលីពីន។ សំណង់ប្រាសាទខ្មែរមានទម្រង់ជាប្រាសាទអង្គរវត្តនិងបាយ័នត្រូវបានប្រទះឃើញនៅប្រទេសហ្វីលីពីន។
តាមលោក ហេង រតនា អគ្គនាយកកម្ចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានឲ្យដឹងថាសំណង់ប្រាសាទនេះសាងសង់នៅជំរំភៀសខ្លួនខ្មែរមួយនៅប្រទេសហ្វីលីពីននៅឆ្នាំ១៩៨២។
សំណង់នេះអាចសាងសង់ឡើងក្នុងន័យរំលឹកនូវកេរ្តិ៍មរតកវប្បធម៌ហើយវាបានក្លាយជាសំណង់ភស្តុតាងនៃការបែកបាក់ព្រាត់ប្រាស់សង្គមគ្រួសារនិងសង្គមជាតិដោយសារសង្គ្រាម។ ក្នុងសម័យសង្គ្រាមមានជនជាតិខ្មែររាប់សែននាក់បានរត់គេចពីសង្គ្រាមក្នុងស្រុករត់ទៅប្រទេសជិតខាងនិងប្រទេសទី៣ហើយប្រទេសហ្វីលីពីនក៏ជាប្រទេសមានពលរដ្ឋខ្មែរមួយចំនួនជ្រកកោនក្នុងស្ថានភាពប្រទេសជួបភាពវឹកវរ៕