សពតារាកំប្លែង នាយ សានម៉ៅ បានដឹកមកដល់វត្តព្រែកប្រាហើយ ការស្លាប់របស់តារាកំប្លែងរូបនេះគឺដោយសារតែ
ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ នូវដំណឹងមរណភាពរបស់កំពូលតារាកំប្លែងដ៏មានឈ្មោះបោះសម្លេង ក្នុងប្រទេសកម្ពុជារបស់យើងនោះគឺ នាយ សាន ម៉ៅ បានទទួលមរណភាពហើយកាលពីល្ងាចម្សិលមិញនេះ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅឯមន្ទីរពេទ្យ នៃខេត្ដ អ៊ូប៊ុន ប្រទេសថៃ។
ទន្ទឹមនឹងនេះដែរ សពរបស់លោក ត្រូវបានក្រុមគ្រួសារដឹកមកកាន់ប្រទេសកម្ពុជាវិញហើយ។ ទាក់ទងចំពោះមរណភាពរបស់នាយ សាន ម៉ៅ ផងដែរ ដោយខណៈពេលមុននេះបន្ដិច ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រហ្វេសប៊ុក លោក អុឹម ជីវ៉ា បានសរសេរប្រាប់ឱ្យដឹងថា៖”សពតារាកំប្លែង នាយ សានម៉ៅ បានដឹកមកដល់វត្តព្រែកប្រាហើយ នៅវេលារម៉ោង៣ព្រឹកនេះ
R.I.P. ការស្លាប់របស់តារាកំប្លែងរូបនេះ ដោយសារស្ទះបំពង់ខ្យល់គាំងបេះដូង បន្ទាប់ពីដឹកមកពីព្យាបាលនៅមន្ទីពេទ្យថៃ ។ សពនិងត្រូវបូជានៅថ្ងៃសោរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩ នៅវេលារម៉ោង ៤រសៀល នៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមចូលរួមរំលែកទុក្នដ៏ក្រៀមក្រំនេះចំពោះក្រុមគ្រួសារនៃសពផង ដោយក្តីគោរពៈ អំពីខ្ញុំបាទ: អុឹម ជីវ៉ា”៕
ប្រភព៖ vdoamazing