អ្នកនាង គ្រត បានបង្ហោះសារដ៏សែនរំជួលចិត្តមួយថា៖ប្អូនរន្ធត់ចិត្ត តក់ស្លុត ស្តាយស្រណោះនូវការបាត់បង់បងប្រុសដ៏ល្អ ជាដៃគូដ៏កម្រ និងសិល្បករដ៏មានទេពកោសល្យម្នាក់….
ប្រិយមិត្តអ្នកតាមដានពត៏មានសង្គមតាមរយះបណ្តាញទំនាក់ទំនងសង្គមប្រាកដជាបានដឹងរួចមកហើយថា តារាកប្លែងជើង ចាស់ នាយ សាន ម៉ៅបានទទួលមរណភាពហើយ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ៦ល្ងាច។ដំណឹងមួយនេះបានធ្វើអោយមហាជននិងអ្នកគំាទ្រ តារា កប្លែងជើងចាស់រូបនេះមានអារម្មណ៍ក្តុកក្តួលជាខ្លាំង ព្រមទាំងបានបង្ហោះសារចូលរួមរំលែកទុក្ខដល់គ្រួសារសពផងដែរ។
ស្រាប់តែពេលថ្មីនេះតាមរយះហ្វេសប៊ុករបស់ អ្នកនាង គ្រត ដែលជាដៃគូធ្លាប់សម្តែងជាមួយ បានបង្ហោះសារដ៏សែនរំជួលចិត្តមួយថា៖ “ប្អូនរន្ធត់ចិត្ត តក់ស្លុត ស្តាយស្រណោះនូវការបាត់បង់បងប្រុសដ៏ល្អ ជាដៃគូដ៏កម្រ និងសិល្បករដ៏មានទេពកោសល្យម្នាក់ ប្អូនពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ សូមអោយវិញ្ញាណក្ខន្ធបងប្រុសបានទៅកាន់សុខទិភពផងចុះ”។
គួររំលឹកឡើងវិញបន្តិចផងដែរថា នៅព្រឹកមិញនេះ លោក អុឹម ជីវ៉ា បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “សពតារាកំប្លែង នាយ សានម៉ៅ បានដឹកមកដល់វត្តព្រែកប្រាហើយ នៅវេលា ម៉ោង៣ព្រឹកនេះ R.I.P. ការស្លាប់រប់តារាកំប្លែងរូបនេះដោយស្ទះបំបង់ខ្យល់គាំងបេះដូង បន្ទាប់ពីដឹកមកពីព្យាបាលនៅមន្ទីពេទ្យថៃ ។
សពនិងត្រូវបូជានៅថ្ងៃសោរ៍ ទី៥ ខែតុលា ឆ្នាំ ២០១៩ នៅវេលារម៉ោង ៤រសៀល នៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សូមចូលរួមរំលែកទុក្នដ៏ក្រៀមក្រំនេះចំពោះក្រុមគ្រួសារនៃសពផង ដោយក្តីគោរពៈ អំពីខ្ញុំបាទ: អុឹម ជីវ៉ា”៕