អស់ពីខ្លួនហើយបងប្អូនអើយ លុយសល់នៅក្នុងខ្លួនមានតែប៉ុន្នឹងទេ ឥលូវអស់ហើយ…

កាលពីរសៀលម្សិលមិញនេះ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ ដែលមានឈ្មោះ Ya Sry បានបាត់កាបូបលុយ ដោយនៅក្នុងនោះមានឯកសារសំខាន់ៗមួយចំនួន។ ក្នុងនោះដែរ ម្ចាស់គណនី ហ្វេសប៊ុកខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”អស់ពីខ្លួនហើយបងប្អូនអើយ លុយសល់នៅក្នុងខ្លួនមានតែប៉ុន្នឹងទេ ឥលូវអស់ហើយ។ សូមបងប្អូនជួយចែករំលែកផង ខ្ញុំបានភ្លេចបាត់កាប៉ូបលុយព្រឹកមិញថ្ងៃទី ០២ ១០ ២០១៩ ទីតាំងនៅក្នុងបន្ទប់ទឹកកាហ្វេ Amazon មុខសាលាបៀលប្រាយនៅវេលាប្រមាណ ៩:២០ នាទីព្រឹកមិញនេះ ហេតុការណ៍គឺខ្ញុំបានចូលទៅក្នុងបន្ទប់ដើម្បីបទជើង ពេលខ្ញុំបទជើងរួចខ្ញុំក៏ភ្លេចយកកាប៉ូបរួចខ្ញុំក៏ដើរចេញបំណងទៅកន្លែងធ្វើការ ពេលធ្វើដំណើរចេញបានប្រហែល១០នាទីខ្ញុំ

ក៏ដឹងថាខ្ញុំភ្លេចយកកាប៉ូបលុយចេញពីបន្ទប់ទឹក ខ្ញុំសាកសួរអ្នកសំអាតគាត់ថាគាត់មិនដឹងទេ ដូចនេះបើបងប្អូនណាដែលបានរើសយកកាប៉ូបលុយខ្ញុំសូមជួយយកឲ្យខ្ញុំវិញផង ថវិការក្នុងកាប៉ូបនោះដែលមានលុយដុល្លាចំនួន ២៥០$ និង លុយបាត់ ១០០០បាទ ខ្ញុំជូនបងប្អូនដែលរើសបាន ខ្ញុំសូមតែឯកសារខ្ញុំដូចជា អត្តសញ្ញាណប័ណ្ណ ប័ណ្ណ ប.ស.ស កាត់ធនាគារ មកវិញទេ សូមបងប្អូនជួយចែករំលែក ដើម្បីឲ្យគាត់បានឃើញផង។ លេខទំនាក់ខ្ញុំផ្ទាល់ 012564058”៕

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *