អំពិល​១​ដើម​អាយុកាល ៣០០ ឆ្នាំ ម៉ែ ម្ចាស់​ដាក់លក់​ក្នុងតម្លៃ ១ សែន​ដុល្លារ តើ​មាន​អ្វី​ពិសេស​ទៅ​…!?

នោះ​គឺជា​ដើម​អំពិល​ដុះ​ក្នុងព្រៃ​មាន​អាយុ​ជាង ៣០០ ឆ្នាំ ត្រូវបាន​ឈ្មួញ​នៅ​ខេត្ត ទៀង​យ៉ាង ពពាយនាយ​លក់​ក្នុង​ផ្សារ​ណ​ត្តិ​ឆ្នាំ​ថ្មី​នៅ​ព្រៃនគរ ។​ ​ហើយដើម​អំពិល​ភ្នំ​នេះ​ត្រូវបាន​ដាក់តាំង​លក់​ក្នុង​ផ្សារ​ណ​ត្តិ នៅ​ក្រុង​ព្រៃនគរ ដោយ​ដាក់​តម្លៃ ១០០.០០០ ដុល្លារ ។​​លោក ហ្វុ​ង ដែលជា​ម្ចាស់​ប្រាប់ថា គាត់​បាន​ទិញ​វា​កាលពី ៣ ឆ្នាំ មុន នៅ​តំបន់​ព្រៃ​ខេត្ត​តៃ​ទិញ ។

ព្រោះ​ជា​អំពិល​ដុះ​ក្នុងព្រៃ វា​ងាយ​ថែ​ណាស់ ។ លោក​ប្រាប់ថា ទាល់តែ​ប្រើ​ឡាន​ស្ទួ​ច​ប្រភេទ ១២ តោន ទើប​អាច​ទឹក​វា​ពិ​ទៀង​យ៉ាង មក​ព្រៃនគរ​បាន ។​ដើម​វា​មាន​កម្ពស់​ជាង ៨ ម៉ែត្រ ទំហំ​ប្រហែល​មនុស្ស​ចាស់ ៣ នាក់ ឱប ស្លឹក​បៃតង​ជាប្រចាំ ហើយ​ការថែទាំ​ត្រូវ​ប្រើ​ជណ្តើរ ។​​ព្រោះតែ «​តស៊ូ​» ក្នុងព្រៃ និង​មាន​វ័យ​ចំណាស់ ធ្វើ​ឲ្យ​ដើម​របស់​វា​ឡើងជា​ពួនៗ ។

​ពន្លក​ថ្មី​ដុះ​ចេញ​កាន់តែ​ធ្វើ​ឲ្យ​វា​លេចធ្លោរ ។​​សម្បុរ​ខ្មៅ​នេះ គឺ​ប្រហែល​មកពី​ចំណាស់​ពេក​ស្ទើរនឹង​ក្លាយជា​… ថ្ម​ទៅហើយ ។​លោក ហ្វុ​ង ប្រាប់ថា វា​ចេញ​ផ្កា ផ្លែ រហូត ។ រយៈពេល​លោក​ដាក់លក់ មាន​គេ​មក​តថ្លៃ​យ៉ាងច្រើន តែ​មិនទាន់​ត្រូវរ៉ូវ​គ្នា ។​​ចឹ​ង​បាន​វៀតណាម នាំគ្នា​មក​បបួល​សមត្ថកិច្ច​ក​ម្ពុ​ជា​… គាស់​ឈើ​លក់ ទាំង​ឈើ​នៅក្នុង «​វត្ត​» ។

 

Leave a Reply

Your email address will not be published. Required fields are marked *