ព័ត៍មាន​លំអិត​ទាក់ទង​នឹង​រឿងរ៉ាវ​ដែល​ស្ត្រី​ម្នាក់​ បាន​ទៅ​ឱប​នឹង​បុរសម្នាក់​មាន​សតិមិនសូវល្អ​ តាមពិត​គឺ

កាលពី​ម្សិលមិញ​នេះ​ រូបថត​មួយ​សន្លឹក​ ដែល​ស្រ្តីម្នាក់​បាន​ស្ទុះ​ទៅឱប​បុរស​ម្នាក់​ដែលមាន​សតិមិ​នសូវល្អ​ ថា​ជាប្តីរបស់ខ្លួនបានបែកគ្នាជាយូរ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​នោះ​ បេីតាម​ការ​បញ្ជាក់​តាម​រយៈ​គណនី​ហ្វេសប៊ុក​លោក​ សានព្រំ​ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​៖​ «ករណីឆ្កួតជួបឆ្កួត វាជាករណីកម្រមាន តែវាបានកើតឡើងពិតមែនហើយ ដោយខាងស្ត្រីនៅភ្នំពេញ ឯខាងបុរសនៅកំពង់ធំ ហើយខាងស្ត្រីសតិមិនគ្រប់ បានធ្វើដំណើរតែម្នាក់ឯង ទៅដល់ឃុំក្រចាប់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃម្សិលមុិញ ទី១តុលា ២០១៩ និង បានជួបបុរសឆ្កួតនោះ ដោយដេញចាប់ អោបថើបលន់តួរ និង អង្វរ ហៅបុរសឆ្កួតនោះថាជាប្តី ឲ្យយល់ព្រមត្រឡប់មករួមរួមជាមួយគ្នាវិញ….។

ក្រោយការសួរនាំ លោកមេប៉ុស្តិ៍ក្រចាប់ ដឹងថាភាគីទាំង២ គ្មានធ្លាប់ពាក់ព័ន្ធគ្នាទេ ក្រោយមក គាត់ក៏រកបានលេខកូនស្ត្រីសតិមិនគ្រប់ និងបានតេសួរនាំនាងជាកូនចិញ្ចឹម ឲ្យឡើងមកយកម្តាយនាងទៅភ្នំពេញវិញ។ តាមស្រ្តី ជាកូនចិញ្ចឹម បានប្រាប់ថា ម្តាយនាង មានសតិមិនល្អ គឺឡប់ម្តងម្កាល និងមិនធ្លាប់មានប្តីទេ….»។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *