ដំណឹង បាត់ប្អូនស្រី បើបងប្អូនណាឃើញសូមជួយប្រាប់ផង ខ្ញុំបានបាត់ប្អូនស្រី3 4ថ្ងៃ ហើយ

បុរសម្នាក់ រួមទាំងក្រុមគ្រួសាររបស់គាត់ទាំងមូល កំពុងតែមានចិត្ដព្រួយបារម្ភជាពន់ពេក ព្រោះតែប្អូនស្រីជាទីស្រលាញ់របស់ខ្លួន បានបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយមិនទទួលបានដំណឹងពីគាត់បន្ដិតទល់សោះឡើយ ទើបដាច់ចិត្ដបង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដោយសូមអោយមហាជនជាស៊ែរចែករំលែកសារនេះបន្ដផង ដើម្បីអោយអ្នកដទៃទៀត ដែលបានឃើញប្អូនរបស់គាត់ ដូចភិនភាគខាងលើ សូមជួយទំនាក់ទំនងមករូបគាត់វិញផង។

ក្នុងសារដោយបង្ហោះស្វែងរកប្អូនស្រី តាមរយៈគណនី ហ្វេសប៊ុកឈ្មោះ Chinloy Single នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ គាត់បានសរសេរ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖”ដំណឹងបាត់ប្អូនស្រី បើបងប្អូនណាឃើញសូមជួយប្រាប់ផង ខ្ញុំបានបាត់ប្អូនស្រី ៣-៤ថ្ងៃមកហើយ បើអាណិតជួយស៊ែរមួយផង បើឃើញសូមតេមកលេខខាងក្រោម សូមអរគុណ0977375539, 016766768, 011267501”៕

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *