កំពុងតែបញ្ចូលអារម្មណ៍ច្រៀងផង ដាច់ភាគអស់! ស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ សូមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ បើយោងរយៈហ្វេសប៊ុកមួយឈ្មោះ “ជ្រ សុភារ៉ា” បានបង្ហោះវីដេអូមួយពីអ្នកបើកបរម៉ូតូតាមផ្លូវម្នាក់ បើទោះភ្លើងស្តុបពណ៌ក្រហមក៏ដោយ ក៏នៅតែបង្កើនល្បឿនយ៉ាងល្បើនជិះទៅមុខដែរ រហូតដល់ថ្នាក់អ្នកដែលឃើញហេតុការណ៍នេះស្រែកឡើងភ្លាត់មាត់។ ម្ចាស់ហ្វេសប៊ុកដដែលក៏បានភ្ជាប់សារខ្លីមួយថា “កំពុងតែបញ្ចូលអារម្មណ៍ច្រៀងផង ដាច់ភាគអស់ ស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃសូមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ។”។


ក្រោយពីឃើញវីដេអូនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនពោលថា “ម៉េចជិះសាហាវម្លេស”, “សំណាងហើយដែលមិនអី”, “ជិះមើលតែចោរឆក់ហើយ”, “ភ្ញាក់ហ្ស៊ីនហ្មង”, “ចង្កេះគាត់អេមមែន”, “ជីវិតគាត់ថ្លៃណាស់”។ ហើយមានអ្នកខ្លះទៀត comment លេងសើចថា “ពេលក្រាស់ណាត់ជួបលើកដំបូង សន្យាថាជួបគ្នា ម៉ោង ៥ តែ ម៉ោង ៤:៥៧ ទៅហើយ ទើប ចេញពីផ្ទះ”។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕



ប្រភព៖ share4lives

Leave a Reply

Your email address will not be published. Required fields are marked *