ហួសចិត្ត! សម័យមុនគេប្រើព្រាបសម្រាប់នាំសារ តែសម័យនេះគេប្រើព្រាបដើម្បីចែកចាយគ្រឿងញៀនទៅវិញ!

ជាទូទៅយើងតែងតែដឹងហើយថា សត្វព្រាបគឺជាសត្វមួយដែលត្រូវបានគេប្រើប្រាស់សម្រាប់ការនាំសារ ពីកន្លែងមួយទៅកន្លែងមួយកាលពីសម័យបុរាណ ហើយមកដល់សម័យនេះដោយសារតែមានប្រព័ន្ធទូរស័ព្ទ ក៏ដូចជាប្រព័ន្ធអ៊ីនធើណែត បានធ្វើឱ្យការនាំសារតាមរយៈសត្វព្រាបត្រូវបានគេបោះបង់ចោល។

យ៉ាងណាក៏ដោយមានមនុស្សខិលខូចមួយចំនួនបានកេងចំណេញពីវិធីទាំងនេះ ដោយពួកគេបានប្រើប្រាស់សត្វព្រាបដើម្បីជាឡប់ឡែបិទបាំងសកម្មភាពចែកចាយគ្រឿងញៀនរបស់គេទៅវិញ។ ជាក់ស្តែងដូចជារូបថតប៉ុន្មានសន្លឹកដែលត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះអញ្ចឹង។ឮ

តាមរយៈរូបថតទាំងនោះ យើងឃើញថាសត្វព្រាបនោះត្រូវបានគេភ្ជាប់ថង់មួយនៅនឹងខ្លួនរបស់វាដោយនៅក្នុងថង់នោះគឺសុទ្ធតែជាគ្រាប់ថ្នាំគ្រឿងញៀន ដែលត្រូវបានប៉ូលីសចាប់បាន។ នេះអាចចាត់ទុកថាជាវិធីថ្មីមួយនៃការចែកចាយគ្រឿងញៀនដែលជនខិលខូចបានបង្កើតឡើង ប៉ុន្តែយ៉ាងណាក៏ដោយ ល្បិចទាំងនេះគឺមិនអាចគេចផុតពីដៃរបស់សមត្ថកិច្ចនោះទេ។ យ៉ាងណាក៏ដោយ ប្រភពម្ចាស់រូបថតមិនបានបញ្ជាក់ថារឿងនេះកើតឡើងនៅក្នុងប្រទេសណានោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *