ស្ងាត់ៗ អនាគតភរិយា ប៉ែន ចំរ៉ុង ថតរូបPre Wedding ត្រៀមថ្ងៃពិសេសឆាប់ៗនេះ!

ភ្នំពេញ៖ អ្នកទាំងអស់គ្នាប្រាកដជាបានដឹងរួចមកហើយទាក់ទងទៅនឹងទំនាក់ទំនងស្នេហារបស់ពិធីករលោក ប៉ែន ចំរ៉ុង ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា ពិធីករពូកែសម្តីលោក ប៉ែន ចំរុ៉ង បច្ចុប្បន្ននេះកាន់តែមានភាពផ្អែមល្ហែមជាមួយនឹងគូអានាគតកាន់តែខ្លាំងឡើងគួរឲ្យសរសើរ ស្របពេលដែលកាន់តែលេចលឺថ្ងៃចូលរោងជ័យនៅក្នុងឆ្នាំនេះ។ក្រោយពីលោកបានលែងលះជាមួយប្រពន្ធរបស់លោករួចមក។

ជាក់ស្តែងស្រាប់តែមុននេះបន្តិច អនាគតភរិយារបស់តារាប្រុសរូបនេះ បានធ្វើការបង្ហាញនូវរូបភាពមួយសន្លឹក ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់សោភាក្នុងឈុតកូនក្រមុំយ៉ាងគួរឲ្យសរសើរ ដែលត្រូវគេបានដឹងថាជាការតុបតែងខ្លួន ដើម្បីថតPre Wedding ក្នុងការត្រៀមចូលរោងការខាងមុខនេះ។
អនាគត់ភរិយារបស់លោកពិតជាស្រស់ស្អាតមែនទែនក្រោយពីតុបតែងក្នុងឈុតនោះ ជាមួយនឹងភាពរីករាយនៅក្នុងចិត្ត នៅពេលដែលតែងខ្លួនបែបនេះទៅហើយ ចុះទម្រាំដល់ថ្ងៃជ័យមង្គលនោះ មិនដឹងជាស្អាតខ្លាំងបែបណានោះទេ។

យ៉ាងណាមិញបើទោះបីជារូបភាពតុបតែងខ្លួន ពេលថត Pre wedding នេះត្រូវបានបញ្ចេញខ្លះៗយ៉ាងណាក្តី តែនៅតែមិនទាន់លេចធ្លាយនូវថ្ងៃពិតប្រាកដនៃថ្ងៃចូលរោងការរបស់តារាប្រុសរូបនេះ និងអនាគតភរិយានៅឡើយទេ។ បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *