នាយក្រឹម ពោលពាក្យប៉ុន្មានឃ្លាទាំងទឹកភ្នែកក្រោយសម្លាញ់ សានម៉ៅ ទទួលមរណភាព
ភ្នំពេញ ៖ នៅលើគណនីហ្វេសប៊ុករបស់តារាកំប្លែងនាយក្រឹមបានធ្វើឲ្យមហាជនស្រក់ទឹកភ្នែកតាមមិនតិចនាក់នោះឡើយ ខណៈទៅចូលរួមពិធីបុណ្យសពមិត្តរួមអាជីពធ្លាប់កម្សត់អត់ឃ្លានជាមួយគ្នា ព្រមសារមហាសោកស្ដាយស្ពាយត្រឹមមានទុក្ខយកជាប់ខ្លួនគ្មានថ្ងៃដែលនាយសានម៉ៅត្រឡប់វិញឡើយ។
បង្ហាញច្រើនរូបភាពទាំងទឹកមុខសោកសង្រេងសឹងគ្មានអ្វីថ្លែងតារាកំប្លែងជាមេក្រុមផងនោះ នាយក្រឹម ក៏រៀបរាប់ទាំងអួលដើមកថា «ក្នុងនាមខ្ញុំអ្នកនិពន្ធ និងដឹកនាំរឿងក្នុងកម្មវិធីសំណើចចុងសប្ដាហ៍ ឬក្នុងកម្មវិធីប្រគំតន្រ្ដីស្រុកស្រែ និងកម្មវិធីផ្សេងៗ តែងតែសម្ដែងជុំគ្នារហូត ពេលនេះ ម៉ោងនេះតទៅ យើងលែងបានសម្ដែងជុំគ្នាទៀតហើយ ពួកម៉ាកឯងបែកពួកយើងរហូតៗដែលមិនអាចត្រឡប់មកវិញបាន។ សូមអោយវិញ្ញាណក្ខន្ធឯង ទៅកាន់សុខ ផុតទុក្ខកើតជាតិណាៗកុំអោយជួបជំងឺកាចសាហាវដូចជាតិនេះ»។
ប្រភព៖ តារាញ៉ូវ