កូន៩នាក់ស្លាប់ពីរ និងបីនាក់កំពុងរងជំងឺចម្លែក អាចប្រឈមស្លាប់បន្ត

ភ្នំពេញ ៖ លើគណនីហ្វេសប៊ុកមួយឈ្មោះ ស្រេន វុធថា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកគួរឱ្យសង្វេគ ដ្បិតមានកម្មពីអតីតរួមរឹតលើគ្រួសារក្រខ្សត់ជួបទុក្ខផ្ទួនៗ ដោយមានកូនចំនួន៩នាក់ ដែលកើតមកមានរូបរាងមិនប្រក្រតី ថែមមានជំងឺលើកាយា ខ្វិនខ្វង់ក្រញ៉ង់ជើងដៃ ពេលពេញវ័យប្ដូររូបរាងចម្លែកដូចមនុស្សភពផ្សេង ហើយអាចប្រឈមនឹងស្លាប់ជាបន្តបន្ទាប់ ខណៈពេលនេះស្លាប់អស់ពីរនាក់ទៅហើយ។

ក្នុងសារទួញសោក អង្រួនអារម្មណ៍មហាជនឱ្យស្លុងអាណិត តែមិនបានប្រាប់ពីកន្លែងច្បាស់លាស់ ប្រភពខាងលើបានរៀបរាប់ឱ្យដឹងយ៉ាងដូច្នេះថា «តើពួកខ្ញុំបានសាងបាបកម្មអ្វីខ្លះ គ្រួសារក្រីក្រមួយមានកូនចំនួន៩នាក់ តែជាអកុសល កូន២នាក់បានស្លាប់ហើយ ចំណែកកូន៣នាក់កំពុងតែមានជំងឺចម្លែកម្យ៉ាង គឺកាលនៅពីតូចមានរូបរាងធម្មតា ប៉ុន្តែនៅពេលធំបន្តិចក៏ចាប់ផ្តើមប្រែរូបរាងចម្លែក ហើយប្រឈមមុខនឹងការស្លាប់បន្ត»៕


ប្រភព៖ dara-news

Leave a Reply

Your email address will not be published. Required fields are marked *