ជាតិ សុច្ចកា ទទួលបានកាដូនំខេក ទាញមកសុទ្ធតែលុយ ក្នុងថ្ងៃកំណើតវ័យ២០ឆ្នាំ (មានវីដេអូ)
ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក ដែលកំពុងល្បីក្នុងប្រទេសកម្ពុជា គឺ X Factor។ហើយមានបេក្ខភាពជាច្រើនបានចូលប្រលងក្នុងកម្មវិធីនឹង ហើយមានអ្នកទទួលបានជោគជ័យនឹងមិនទទួលបានជោគជ័យក្នុងនោះក៏មានកញ្ញាជាតិ សុច្ចកា។
ទោះបីជាបេក្ខភាព X Factor កញ្ញាជាតិ សុច្ចកា មិនទទួលបាននូវជ័យលាភីនៅក្នុងកម្មវិធីយ៉ាងណាក្តី ក៏ប៉ុន្តែនាងក៏ទទួលបាននូវការស្រលាញ់
និងគាំទ្រយ៉ាងខ្លាំង ថែមទាំងមានការជូនពរ ពីបណ្តាអ្នកគាំទ្រជាច្រើន នៅក្នុងថ្ងៃខួបកំណើតវ័យ២០ឆ្នាំរបស់នាង នៅក្នុងឆ្នាំនេះផងដែរ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបនេះទទួលបាននូវការស្រលាញ់យ៉ាងខ្លាំង ពីក្រុមគ្រួសារ មិត្ត នឹងអ្នកគាំទ្រ ធ្វើឲ្យនាងមានភាពរីករាយជាខ្លាំង។
តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ កាលពីយប់មិញនេះ គ្រួសារនាងបានធ្វើការជូនកាដូនំខេក លក្ខណៈឈុតធំ ដែលបង្កប់នូវរបស់មានតម្លៃយ៉ាងខ្លាំង។ក្នុងនំនោះមានសុទ្ធតែលុយសុទ្ធជាច្រើនសន្លឹក មានទាំងលុយខ្មែរ និងដុល្លាររាប់រយ ធ្វើឲ្យតារាស្រីរូបនេះ ពិតជារំភើប ញញឹមបិទមាត់មិនជិតឡើយ ព្រោះគ្រួសារបាន Surprise នាងដោយលុយសុទ្ធបែបនេះ។ក្នុងនោះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើប និងរីករាយជំនួសនាងគ្រប់គ្នា ក្នុងថ្ងៃពិសេសរបស់នាង។
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។