ឡូយ​ណាស់! កូន​ប្រុស​អ្នក​នាង ខាត់ សុឃីម យក​ឧបករណ៍​តន្រ្តី​បុរាណ​ខ្មែរ «ឃឹម» មក​ប្រគំ​ជា​បទ Despacito ពីរោះ​ប្លែក​ម្យ៉ាង

ភ្នំពេញ៖ នៅក្នុងបណ្តាញសង្គមកំពុងតែល្បីយ៉ាងខ្លាំងទាក់ទងទៅនឹងកូនខ្មែរមួយរូប ដែលមានសម្ថភាពខ្ពស់ ដោយសារបានយកឧបករណ៍ បុរាណ ដែលប្រជាជនខ្មែរស្គាល់ថា «ឃឹម» ទៅលេងជាបទបរទេស «Despacito» បានយ៉ាងពីរោះប្លែក។ហើយ កុមារា រូបនោះ ត្រូវបានគេដឹងជាកូនប្រុសរបស់តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម។

ដោយសារមានឈាមជ័រជាអ្នកសិល្បៈ កូនប្រុសវ័យ១៤ឆ្នាំ របស់អ្នកនាង ត្រូវបានមហាជនសង្កេត ឃើញថា មានទេពកោសល្យល្អ ផ្នែកតន្រ្តីបុរាណខ្មែរ រហូតអាចយកឧបករណ៍បុរាណខ្មែរ ទៅប្រគំចេញបទ បរទេស បានយ៉ាងពិរោះស្តាប់ហើយប្លែកអារម្មណ៍ មិនធ្លាប់មានពីមុនមកឡើយ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងដំណឹងនេះ អ្នកនាងក៏បាននិយាយថា កូនប្រុសរបស់នាង ហាក់ចាប់អារម្មណ៍ខ្លាំងទៅលើឧបករណ៍បុរាណខ្មែរ ដល់ថ្នាក់ ហាត់រៀនដោយខ្លួនឯង ពេលទំនេរពីការសិក្សាថែមទៀតផង។ហើយអ្នកនាងផ្ទាល់បានប្រកាសបង្ហាត់បង្រៀនដល់ យុវជនខ្មែរ មានបំណងចង់សិក្សាផ្នែកសិល្បៈបុរាណ ដោយឥតគិតថ្លៃ ដើម្បីចូលរួមថែរក្សា លើកស្ទួយ វប្បធម៌ខ្មែរ និងឲ្យកូនខ្មែរជំនាន់ក្រោយ បានដឹងពីផ្នែកឧបករណ៍តន្រ្តីបុរាណ កុំឲ្យមរតកវប្បធម៌ខ្មែរ បាត់បង់ត្រឹមសម័យកាលនេះ ។ បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *