មិនសរសើមិនបាន!!!ឧកញ៉ា ទៀ វិចិត្រ បានប្រគល់អូប័រចំនួន២គ្រឿង ជូន រដ្ឋបាលស្រុក ព្រៃនប់ សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋាន ពិសេសទុកជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ប្រិយមិតដែលនិយមតាមដានប្រព្រិត្តិការណ៏សង្គមតាមរយះបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកប្រាកដជាបានស្គាល់យ៉ាងច្បាស់ពី បងប្រុស ទៀ វិចិត្រ ដែលអ្នករាល់គ្នាតែងតែហៅថាគាត់ថាលោក ឧកញ៉ាចិត្តធម៏ ទៀ វិចិត្រតាមរយះការសង្គមនិងការមនុស្សធម៏ជាច្រើន។ស្រាប់តែនាថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៩ នេះ ឧកញ៉ា ទៀ វិចិត្រ បានប្រគល់អូប័រចំនួន២គ្រឿង ជូន រដ្ឋបាលស្រុក ព្រៃនប់ សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋាន ពិសេសទុកជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ ក្នុងនោះផងដែរ លោក Huy Bunleng ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ស្រុកព្រៃនប់៖ រសៀលថ្ងៃ៤ តុលា ២០១៩ លោក ឧកញ៉ា ទៀ វិចិត្រ បានអញ្ជើញទៅប្រគល់ អូប័រចំនួន២គ្រឿង ដែលលោកឧកញ៉ាបានឧបត្ថម្ភដល់ រដ្ឋបាលស្រុក ព្រៃនប់ សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋាន ពិសេសទុកជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ឬប្រើប្រាស់ក្នុងការងារចាំបាច់ណាមួយនៅមូលដ្ឋាន ។

ក្រោយទទួលបានជំនួយនេះ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ក្នុងនាមរដ្ឋបាលស្រុក បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់លោក ឧកញ៉ាទៀ វិចិត្រ និងគ្រួសារ ដែលបានឧបត្ថម្ភអូប័នេះ ដល់រដ្ឋបាលស្រុក និងបានចាត់ទុកថា សកម្មភាពនេះនឹងបានជួយផ្នែកមនុស្សធម៌ ដល់ពលរដ្ឋ ដែលមានតម្រូវការ ហើយរដ្ឋបាលស្រុក នឹងចាត់ចែងប្រើប្រាស់អោយចំគោលដៅ ៕”៕

Leave a Reply

Your email address will not be published. Required fields are marked *