Update! ពេលនេះ ខាងមន្ទីរពេទ្យបំរុងរ៉ាត់ ប្រទេសថៃ បានប្រាប់ពីស្ថានភាពជំងឺ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ហើយ

ប្រិយមិត្តបានដឹងរួចមកហើយថា ឧត្តមសេនីយ៍ទោ ជួន ណារិន្ទបានសរសេរសារមួយបង្ហោះកាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៩ ថា៖ “ខ្ញុំបាទឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានឧបត្ថម្ភថវិកា ១០,០០០ USD, ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភថវិកា ៥,០០០ USD ,

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ១០,០០០ USD ព្រមទាំង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ ព្រមទាំងលោកជំទាវ បានជួយសម្រួលដោះស្រាយបន្ទុកស្នាក់នៅ នៃមន្ទីរពេទ្យសម្រាប់រូបខ្ញុំបាទសម្រាកព្យាបាលជំងឺ។ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ និងជូនពរឲ្យ ឯកឧត្តម លោកជំទាវ ជួបប្រទះតែនឹងសេចក្តីសុខ គ្រប់ប្រការ។”។

ក្រោយមកបានឃើញក្រុមគ្រួសារ​ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជូនរូបលោក ទៅសង្គ្រោះ នៅមន្ទីរពេទ្យ​នៅទីក្រុងបាងកក​ ប្រទេសថៃ។ ក្នុងនោះផងដែរ បើយោងតាមរយៈហ្វេសប៊ុករបស់លោក ហេង ឡុង ក៏បានបញ្ជាក់បន្ថែមទៀតផងដែរពីស្ថានភាពជំងឺរបស់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ថា៖

“ព័ត៌មានថ្មី: មុននេះបន្តិច ខ្ញុំបាទបានទទួលព័ត៌មានពី​ លោក​ ជឹង គីមលី ប្អូនរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលលោកកំពុងតែព្យាបាលនៅមន្ទីរពេទ្យបំរុងរ៉ាត់ប្រទេសថៃ លោកគ្រូពេទ្យបានអះអាងថា ស្ថានភាពរបស់លោកបានប្រសើរឡើងហើយ មិនមានការបារម្ភអ្វីទេ។ លោកសូមថ្លែងអំណរគុណដល់បងប្អូនដែលបានជូនពរ និងបារម្ភពីសុខភាពរបស់លោក”៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *