កុំដាច់ចិត្តអូសរំលងអីបងប្អូន…លោកយាយអាយុជាង៩០ឆ្នាំ​ រស់នៅក្នុងផ្ទះធ្លុះធ្លាយ ពេលមានភ្លៀងម្តងៗ លោកយាយមិនបានសំរានទេ លោកយាយមានបំណងចុងក្រោយមួយ គឺលោកយាយចង់បាន…(មានវិដេអូ)

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា លោកម្ចាស់គុណធម៌ – ការងារសង្គម បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយសូមអំពាវនាវដល់សប្បុរសជនមេត្តាជួយដល់លោកយាយកំសត់ ដែលពេលនេះគាត់ មានការលំបាកខ្លាំងណាស់។

លោកយាយកំសត់ មានអាយុជាង៩០ឆ្នាំហើយ រាល់ថ្ងៃលោកយាយរស់នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមដំបូលធ្លុះធ្លាយ ពេលភ្លៀងធ្លាក់ម្តងៗ មិនបានសំរាន ទេចៅអើយ។

បើម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា “#ជួយShareផងបងៗ សូមបងៗជួយបំពេញបំណង់ប្រាថ្នាលោកយាយផង លោកយាយលើដៃសំពះជាចុងក្រោយ សុំបងប្អូនមេត្តាជួយធ្វើកូនផ្ទះមួយផង ពេលភ្លៀងម្តងៗលោកយាយរត់ទៅសុំជ្រកក្រោមផ្ទះគេរហូត ពិតជាអាណិតលោកយាយណាស់ ផ្ទះធ្លុះធ្លាយអស់រស់នៅក្រោមដំណក់ទឹកភ្លៀងសឹងរាល់ថ្ងៃ លោកយាយ ថូ វ៉ាត អាយុ90ជាង រស់នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។សូមបងៗសប្បុរសជនមេត្តាឧបត្ថម្ភជួយដល់លោកយាយផង.បើបងៗសប្បុរសជនចង់ចូលរួមជួយអាចទំនាក់ទំនងតាមរយៈ 012313519,098313519″។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានសម្តែងអារម្មណ៍អាណិត លោកយាយជាខ្លាំង ក្រោយពីបានឃើញពីស្ថានភាពលោកយាយរស់នៅយ៉ាងលំបាកបែបនេះ៕


ប្រភព៖ khmernews

Leave a Reply

Your email address will not be published. Required fields are marked *