ភ្ញាក់ផ្អើលខ្លាំង រូបរាងព្រះយេស៊ូ លេចចេញលើដើមឈើ ធ្វើឲ្យពលរដ្ឋរត់ទៅបួងសួងឲ្យព្រះជាម្ចាស់ផ្តល់លេខឆ្នោត…(មានវិដេអូ)
កូឡុំប៊ី៖ នេះបើយោងតាមប្រភពវិដេអូមួយដែលគេបានបង្ហោះនៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយ ពលរដ្ឋជាច្រើន បាននាំគ្នាសម្រុកទៅប្រមូលផ្ដុំគ្នា ធ្វើការបួងសួងដើមឈើមួយដើម ដែលមានលេចចេញជារូបរាងព្រះយេស៊ូ ក្នុងទីក្រុង Magangue ភាគ
ខាងជើងនៃប្រទេសកូឡុំប៊ីហេតុការណ៏នេះកើតឡើងកាលពីថ្ងៃទី២៩ ខែមីនាកន្លងទៅនេះ។ ជាក់ស្តែងអ្នកស្រុកម្នាក់ បានឲ្យដឹងដែរថា ពលរដ្ឋជាច្រើនបានរត់មកប្រមូលផ្ដុំគ្នានៅពីមុខដើមឈើ ដោយមានកាន់ទានក្នុងដៃ ហើយប្រែក្លាយជា
កន្លែងសក្ការៈបូជា ដើម្បីបួងសួងឲ្យព្រះជាម្ចាស់ ការពារពួកគេពីជំងឺ និងជួយកម្ចាត់បិសាចឲ្យចេញពីពិភពលោកនេះ។ ពេលនោះដែរ ពួកគេមិនបានពាក់ម៉ាស់ការពារ ឬស្រោមដៃ និងមិនឈរឲ្យឆ្ងាយពី
គ្នាឡើយ។ យ៉ាងណាមិញ ប៉ូលិសត្រូវបានគេទំនាក់ទំនងទៅ ហើយការជួបជុំនោះក៏ត្រូវបានបំបែកដោយជោគជ័យ៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូស្តែងៗនៅខាងក្រោមនេះ៖