អាសូរណាស់! នាងតូចមានឪពុកម្ដាយពិការភ្នែកទាំងសងខាង ចង់ខ្សែនឹងចង្កេះនាំផ្លូវ…
មនុស្សកើតមកសុទ្ធតែមានវាសនាខុសៗគ្នា។ ជាក់ស្ដែងដូចគ្រួសារមួយនេះ ដែលមានឪពុកម្ដាយជាជនពិការភ្នែកទាំងសងខាងនេះទេ ថែមទាំងកើតមកជាកូនអ្នកក្រខ្សត់លំបាកថែមទៀតផង។ គ្រួសារដ៏កម្សត់នេះ កំពុងត្រូវបានមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមកើតសេចក្ដីអាណិតអាសូរយ៉ាងខ្លាំង បន្ទាប់ពីមានគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម។
ដោយសារតែឪពុកម្ដាយជាជនពិការភ្នែកទាំងសងខាង មិនអាចមើលផ្លូវឃើញ នាងតូចរូបនេះបានចងខ្សែនឹងចង្កេះរបស់ខ្លួន ភ្ជាប់ទៅនឹងឪពុក ដើម្បីនាំផ្លូវអ្នកមានគុណពេលធ្វើដំណើរតាមដងផ្លូវពីកន្លែងមួយទៅកន្លែងមួយទៀត ប៉ុន្ដែនាងតូចមិនចុះចាញ់ទេ តែផ្ទុយទៅវិញ នាងបាននាំផ្លូវឪពុកម្ដាយដោយស្នាមញញឹម។