មិនគួរអោយជឿ! បងប្រុសម្នាក់ ស្នើអោយប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ចំពោះឆ្នាំបាយប្រើឆ្នាំងអគ្គិសនី ព្រោះអាចបណ្តាលអោយ

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ កាលពី​ម្សិលមិញ​នេះ​បានចែករំលែក​នូវ​បទពិសោធន៍​មួយទៅកាន់​មហាជន​ឲ្យ​បាន​ដឹង​ ក៏ដូចជា​​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បានខ្ពស់​ ជាពិសេសកូនក្មេង​តូចៗ​ សូមកុំព្យាយាមទៅ​ប៉ះនឹង​ឆ្នាំ​ងដាំបាយ​អគ្គិសនី​នៅពេល​ដោតភ្លេីង​ ឬក៏ដៃមាន​សភាព​សេីមនោះ នេះបើយោងតាម បងប្រុស​ម្នាក់​ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ “កូន​ សេកមាសទី​វុឌ្ឍី​“ ។ជាក់ស្តែង បង​ប្រុស​ដែលជាម្ចាស់​គណនី​ហ្វេសប៊ុក​ខាង​លេី​បាន​ប្រេី​ប៊ិចភ្លេីងដេីម្បីតេសទៅលេី​ឆ្នាំង​ដាំបាយ​អគ្គិសនី​មួយគ្រឿងដែលកំពុងតែដោតភ្លេីង​ ឃេីញថា​មាន​ចរន្ត​អគ្គិសនី​។ ជាមួយ​គ្នា​នេះ​ ប្រភព​ដដែល​ខាង​លើ​ក៏បាន​មានការ​លើក​ឡើង​ថា​៖«ពេលដាំបាយប្រើឆ្នាំងអគ្គិសនី ចូរប្រយ័ត្នប្រយែងឱ្យបានខ្ពស់

ព្រោះវាអាចមានឆ្លងចរន្ត ជាពិសេសគឺក្មេងតូចៗ»។ក្នុងនោះដែរ ក៏មានការ​លេីកឡេីងពី​ប្រិយមិត្ត​ម្នាក់តាម​រយៈ​ការ​ខមិនថា៖«បេីធ្លាយចរន្តតិចតួច កំលាំងចរន្តមិនខ្លាំង ការឆក់អាចពីដៃមានសំណេីមទឹក អាចឆក់តិចតួច ដូចកុំព្យូទ័រ ទូរស័ព្ទជាដេីម ភាគច្រេីនប៊ិចភ្លេីងតេះមិនដឹងទេ»។ ក្នុង​នោះ​ដែរ​ ក៏មាន​ប្រិយមិត្ត​ម្នាក់​ទៀត​បាន​ចូលរួម​ខមិន​បញ្ចេញ​ជា​មតិ​យោបល់​ផងដែរថា៖«វាអាចពាក់ព័ន្ធនឹងអាយុកាល​ និងគុណភាពរបស់ឆ្នាំង។ របស់ថៃល្អជាងរបស់យួនហេីយតម្លៃក៏ខ្ពស់ជាងបន្តិចដែរ»។ប្រភព៖ ហ្វេសប៊ុក