ញ៉ាក់សាច់! ចេះតែឆ្ងល់ថាហេតុអ្វីលោកតាម្នាក់ សុខចិត្តទុកសក់វែងកណ្តាញ់ជាង៤០ឆ្នាំ ស្រាប់តែសួរនាំដឹងការពិតព្រឺរោមខ្ញាក់
ឥណ្ឌា ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ លោកតា Sakal Dev Tuddu មានអាយុ ៦៣ឆ្នាំ ជាអ្នករស់នៅស្រុក Munger ភាគខាងកើតរដ្ឋ Bihar ប្រទេ សឥណ្ឌា។ ជាក់ស្តែង លោកតា Sakal Dev បានទុកសក់របស់គាត់ដោយមិនដែលកក់លាងសម្អាត និងកាត់ចេញ អស់រយៈពេលជាង៤០ឆ្នាំមកហើយ រហូតទាល់តែសក់របស់គាត់កណ្ដាញ់ចូលគ្នាដូចសម្បកឈើ ខណៈបើគិតមកទល់ពេលនេះ វាមានប្រវែងប្រហែល ១,៨ម៉ែ ត្រ។លោកតាវ័យចំណាស់ជនជាតិឥណ្ឌាម្នាក់ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថា លោកតាអាចរក្សាទុកសក់កណ្ដាញ់បានយ៉ាងវែងអន្លាយ មិនខ្ចីកក់ មិនខ្ចីកាត់ អស់រយៈពេលជាច្រើនឆ្នាំ ជាមួយនឹងហេតុផលដ៏មិនគួរឲ្យជឿ។បើតាមការឲ្យដឹងពីលោកតា Sakal Dev បាននិយាយថា
មូលហេតុដែលរូបគាត់រក្សាទុកសក់វែងបែបនេះ ក៏ដោយសារតែ កាលពីប្រមាណជា ៤០ឆ្នាំមុន លោកតាបានដេកយល់សប្តិឃើញថា សក់របស់គាត់ស្រាប់តែរួញ ឬត្បាញចូលគ្នាដោយខ្លួនឯង ហើយក៏មានព្រះជា ម្ចាស់ (ឬអាទិទេព) មកជួបនឹងលោកតាទៀតផង។នៅក្នុងយល់សប្តិនោះ ព្រះជាម្ចាស់បានប្រាប់គាត់ថា កុំឲ្យកាត់សក់នេះចេញឲ្យ សោះ ទើបចាប់តាំងពីពេលនោះមក លោកតាក៏បានសម្រេចចិត្តថា នឹងទុកវាឲ្យវែងបែបនេះរហូតដល់ថ្ងៃស្លា ប់តែម្តង។ នេះក៏ព្រោះលោកតាមានជំនឿថា ប្រហែលជាអំណោយ ឬជាការប្រទានពរដ៏ពិសេសមួយរបស់ព្រះមកកាន់គាត់ហើយ។ ដោយឡែក ហើយប្រសិនណាបើលោកតា មិនជឿ ឬមិនធ្វើតាមនោះ ក៏ទំនងនឹងអាចកើតមានរឿងមិនល្អដល់លោកតាក៏ថាបាន។លោកតា Sakal Dev បានឲ្យដឹងទៀតថា លោកតាក៏បានលះបង់នូវការផឹកស្រា និងការជក់បារី ក៏ដូចជាការប្រព្រឹត្តនូវអំពើមិនល្អ ដើម្បីជាការគោរពយ៉ាងស្ម័គ្រស្មោះអស់ពីចិត្តដល់ព្រះជាម្ចាស់ ឬអាទិទេព។ប្រភពដដែលបន្តថា
អ្នកជិតខាងផ្ទះលោកតា ពួកគេក៏ថែមទាំងបានដាក់ឈ្មោះផ្សេងឲ្យលោ កតាថា «Mahatma Ji» ដែលជាការតំណាង ឬការបញ្ជាក់ពីការគោរពមួយដល់លោកតា ទៅលើភាពបរិសុទ្ធ (ចិត្តបុណ្យ) និងអាកប្បកិរិយាដ៏ល្អប្រពៃដែលលោកតាមានផងដែរ។លើសពីនេះ លោកតាក៏ត្រូវបានគេស្គាល់ថា ជាអ្នកព្យាបាលតាមបែបបុរាណម្នាក់ និងដើររៀបចំធ្វើកិច្ច (ឬព្យាបាល) តាមផ្ទះ ដល់គូស្វាមីណាដែលគ្មានបុត្រថែមទៀតផង (មានអ្នកកាន់)។យ៉ាងណាមិញ សឹងតែជារៀងរាល់ថ្ងៃ លោកតា Sakal Dev
តែងតែមានមនុស្សម្នាជាច្រើនមកជួប ឬសួរសុខទុក្ខជាហូរហែ ខ្លះមកដើម្បីចង់ថតរូបជាមួយនឹងលោក តា ខណៈឯលោកតាក៏ទទួលស្វាគមន៍ពួកគេ ដោយចិត្តរីករាយដូចគ្នា។តួយ៉ាង លោកតា Sakal Dev ធ្លាប់បម្រើការនៅនាយកដ្ឋានព្រៃឈើក្នុងតំបន់ អស់រយៈពេល ៣១ឆ្នាំ ។ សព្វថ្ងៃលោកតារស់នៅជាមួយនឹងភរិយាឈ្មោះ Rupiya Devi មានកូនប្រុស៣ ស្រី៣ និងចៅៗចំនួន៧នាក់ផងដែរ។លោកតាថា ប្រពន្ធរបស់គាត់មិនដែលមានបញ្ហាអ្វីទើសទាស់ ជាមួយនឹងសក់របស់គាត់នោះឡើយ។ គ្រប់គ្នាគោរព និងស្រលាញ់ចូលចិត្តលោកតាគ្រប់ៗគ្នា៕ប្រភព៖reviewhints