ផ្អើលពេញកន្លែងឡាន! នៅសុខៗស្រាប់តែ តេឡេ គាំងទាំងអស់ មិនអាចបញ្ជារបាន ប៉ូលីសខំរកមូលហេតុឡើងយូរ ក្រោយមកក៏ដឹងរឿងចម្លែកមួយ…
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ 2020 មេប៉ូលីសលោក Thanan Chok BanThid និងលោកអធិការ BunTherng Thab Yutha ប្រចាំប៉ុស្តិ៍ប៉ូលីស ខេត្ត Udon Thani បានចុះមកត្រួតពិនិត្យ ក្រោយទទួលសេចក្តីរាយការណ៍មួយថាមានឡានជាច្រើនគ្រឿង ដែលបានចតនៅកន្លែងចតឡានមួយនោះ មានបញ្ហាតេឡេបញ្ជារថយន្តមិនតំណើរការ មិនអាចចុចបើក ឬ បិទបាន។
ម្ចាស់រថយន្តជាច្រើនគ្រឿងបាននិយាយថា តេឡេរថយន្តរបស់ពួកគេ គឺអត់តំណើរការទេ មិនអាចចុចបើក ឬបិទវាបាន សូម្បីរថយន្តល្បាតរបស់មន្រ្តីប៉ូលីស១៩១ និងរថយន្តដឹកទំនិញប្រភេទ Pick Up របស់ក្រុមស៊ើបអង្កេតបាន ដែលបានមកដល់កន្លែងកើតហេតុនោះ នៅសុខៗស្រាប់តែ តេឡេ ក៏លែងតំណើការដូចគ្នា ដែលមុនពេលទៅដល់ទីនោះ គឺតេឡេរថយន្តរបស់ពួកគេ នៅតំណើរការធម្មតាសោះ។ នៅកន្លែងកើតហេតុ គេឃើញរថយន្ដដឹកទំនិញម៉ាក Chevrolet ពណ៌ប្រផេះ មានភ្លើងស្តុបលោតចុះ លោតឡើង ឥតឈប់។
លោក Surakiat Prasarn អាយុ ៦៣ឆ្នាំ ជាម្ចាស់អាជីវកម្មបញ្ញើរថយន្តបាននិយាយថា៖ លោកបានបើកកន្លែងផ្ញើរថយន្តមកយូរឆ្នាំហើយ លោកមិនដែលធ្លាប់ជួប រឿងបែបនេះទេ។ លោកធ្លាប់តែបានឃើញ តែនៅក្នុងសារព័ត៌មានប៉ុណ្ណោះ ថាមានឧបករណ៍ម្យ៉ាង អាចបំផ្លាញសញ្ញារបស់តេឡេបញ្ជាររថយន្ត ធ្វើឲ្យទ្វាររថយន្តមិនអាចចាក់សោរបាន ការដែលធ្វើបែបនេះ គឺជនឆក់ឱកាសមួយចំនួន ធ្វើដើម្បីលួចទ្រព្យសម្បត្តិដែលមាននៅក្នុងរថយន្ត។
នាពេលព្រឹកមុនពេលកើតហេតុរថយន្តចូលចតបានធម្មតា ស្រាប់តែដល់ពេលរសៀលបុគ្គលិកសារ៉េឡាន រៀបចំនឹងថយរថយន្តជូនភ្ញៀវស្រាប់តែតេឡេមិនអាចចុចបញ្ជារបើកសោររថយន្តបាន បន្ទាប់មកក៏មានអតិថិជនផ្សេងៗទៀត ដែលបានមកយករថយន្តរបស់ខ្លួន ក៏បញ្ជារតេឡេបើកសោររថយន្ត ស្រាប់តែមិនបានដូចគ្នា។ ម្ចាស់អាជីវកម្មនៅទីនោះ បានមកធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុអស់រយៈពេលជាង ២ម៉ោង ក៏នៅមិនអាចរកឃើញ ដោយខ្លាចក្រែងថាមានរឿងអ្វីមិនល្អកើតឡើង ដូច្នេះគាត់ក៏បានរាយការណ៍ហៅប៉ូលីសឱ្យមកស៊ើបអង្កេតវិញ។
ពេលដែលមន្ត្រីប៉ូលីសមកដល់ គាត់បានបញ្ជារឱ្យអ្នកបើកបរបើកយកឡានដឹកទំនិញម៉ាក Chevrolet ដែលមានភ្លើងលោតចុះ លោតឡើងនោះចេញពីចំណត។ ពេលដែលរថយន្ត Chevrolet នោះបានចេញទៅបាត់ ស្រាប់តែរថយន្តដែលគាំងតេឡេ ទាំងអម្បាលម៉ាណ តំណើរការបានវិញទាំងអស់។ ប៉ុន្តែនៅពេលថយន្តនោះ បើកចូលមកវិញប្រព័ន្ធតេឡេបញ្ជារគាំងវិញដដែល។ នៅពេលចូលទៅសង្កេតមើលឲ្យកាន់តែច្បាស់ គឺឃើញថាតេឡេបញ្ជាររបស់រថយន្ត Chevrolet នោះគាំងខុសប្រក្រតី ទើបបណ្តាលឱ្យមានសញ្ញារំខានដល់ប្រព័ន្ធតេឡេបញ្ជាររបស់រថយន្តផ្សេងៗទៀត៕
ប្រភព សករាជ