ប្លែកៗចប់បាត់! បុរសម្នាក់ខំជិះចម្ងាយ៨០០គីឡូម៉ែតមកជួបមិត្តស្រីអនឡាញ តែលទ្ធផលចុងក្រោយគឺថា….
ចិន៖ ដូចដែលប្រិយមិត្តបានជ្រាបកន្លងមកហើយថារូបសម្រស់តាមបណ្តាញសង្គមនិងរូបខាងក្រៅហាក់មិនដូចគ្នាទេ ជាពិសេសស្រីៗតែម្តងពេលតែងខ្លួនគឺថាញាក់សាច់តែម្តង។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ រឿងនេះបានក្លាយជាសុបិន្តអាក្រក់ របស់យុវជនវ័យក្មេងម្នាក់ ដែល
បានចាញ់បោកសម្រស់មិត្តស្រី អនឡាញរបស់ខ្លួន ក្រោយពីបានណាត់ស្កាប់ជួប ដោយខំជិះចម្ងាយ៨០០គីឡូម៉ែត។ ក្នុងនោះដែរ យោងតាមប្រភពមួយ បានបង្ហើបថា យុវជនម្នាក់មកពីប្រទេសចិនឈ្មោះ ទៀវហុង បានចែករំលែករឿងរ៉ាវរបស់គាត់ ដើម្បី
បញ្ជាក់ពីគ្រោះថ្នាក់នៃស្នេហាតាមអ៊ីនធើណែត ប្រៀបបានទិញឥវ៉ាន់អនឡាញ។ ដូច្នោះហើយយុវជនដែលមានវ័យ ២៥ ឆ្នាំ នេះគាត់បានថាមិនដែលស្រឡាញ់អ្នកណាទេ ព្រោះគាត់មិនចេះអត់ធ្មត់ ដូច្នេះគាត់បានរក វិធីស្វែងរក មិត្តស្រី ក្នុង
កម្មវិធីណាត់ជួប។ តែជាលទ្ធផលចុងក្រោយគឺថាចាញ់ល្បិចកល និងការឈឺចាប់ដែលគេបានបោកប្រាស់ ដោយសារតែរូបគេខំជិះយន្ដហោះ ដែលត្រូវទៅជួបមិត្តស្រីរូបរាងពិតនៅខាងក្រៅ តែគ្រប់យ៉ាងត្រូវបានរលាយដូចអំបិល ព្រោះតែមិត្តស្រីរបស់គេ គឺខុសគ្នាតែស្រុងនៅក្នុងអនឡាញតែម្តង៕
ប្រភព we kh