ល្បិចខ្ពស់ណាស់! មនុស្សមួយក្រុមក្លែងខ្លួនជាពេទ្យពិនិត្យកូវីដ មានអីដល់ដឹងការគឺជា…(មានវិដេអូ)

អាហ្វ្រិកខាងត្បូង៖ កាលពីពេលថ្មីៗនេះហេតុការដ៏ចម្លែកដោយមានក្រុមចោរប្លន់ប្រដាប់ដោយអាវុធ ៤នាក់ បានក្លែងខ្លួនជាអ្នកពិនិត្យជំងឺ COVID-19 ចូលលួចលុយក្នុងផ្សារទំនើបមួយកន្លែង ស្ថិតក្នុងក្រុង Pietermaritzburg ខេត្ដ KwaZulu-Natal ប្រទេស

អាហ្រ្វិកខាងត្បូងដោយហេតុការណ៏នេះកាលឡើងកាលពីថ្ងៃពុធ ទី០៣ ខែមិថុនា។ យ៉ាងណាមិញនេះបើយោងតាមប្រភពបានអោយដឹងយ៉ាងដូច្នេះថាជុំវិញករណីនេះ អ្នកនាំពាក្យប៉ូលិសនៅ

ក្រុង Pietermaritzburg លោក Serget Mthokozisi បានប្រាប់វិទ្យុអាហ្វ្រិកខាងត្បូងថា មានបុរស៤នាក់ដែលពាក់ឈុតពណ៌ស បានឆ្មក់ចូលក្នុងផ្សារទំនើបដោយស្ងៀមស្ងាត់ រួចបន្ដទៅការិយាល័យបង់ប្រាក់ ដើម្បីសុំនិយាយជាមួយអ្នកគ្រប់គ្រង។ ជន

សង្ស័យ២នាក់ បានចូលក្នុងការិយាល័យអ្នកគ្រប់គ្រងជាមួយនឹងបុគ្គលិកម្នាក់ ខណៈអ្នកផ្សេងទៀតឈរនៅខាងក្រៅ។ បន្ទាប់មកពួកគេបានភ្ជង់កាំភ្លើងហើយបង្ខំឲ្យអ្នកគ្រប់គ្រង និងបុគ្គលិកដេកនៅលើឥដ្ឋ ហើយ

ពួកគេចាប់ផ្ដើមប្រមូលប្រាក់យកតែម្ដង។ ក្រោយប្រមូលបានហើយ ពួកគេបានគេចខ្លួនចេញតាមរថយន្ដភ្លាមៗ ដោយមិនបានផ្ទុះអាវុធ ឬបង្កឱ្យមានអ្នករងរបួសឡើយ៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖