ដាច់ផ្ងារ! នារីម្នាក់ក្រោយពីទទួលការកែសម្ផស្សរួចខកចិត្តយ៉ាងខ្លាំង ដោយមុខខ្លួនដូចមនុស្សកំពុងតែ….
ចិន៖ ក្រោយពីប្រិយមិត្តឃើញរូបនារីម្នាក់ដែលមានឈ្មោះថាសុី បានសម្ដែងនូវការមិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ទៅលើគ្លីនិកកែសម្ផស្សមួយកន្លែង ដែលមានទីតាំងស្ថិតនៅទីក្រុងហាំងចូវ ភាគខាងកើតប្រទេសចិន បន្ទាប់ពីធ្វើឲ្យមុខរបស់នាង ចងចិញ្ចើមដូច
មនុស្សកំពុងខឹង។ យ៉ាងណាមិញនេះបើយោងតាមប្រភពសម្ដីរបស់អ្នកនាង សុី បានប្រាប់ស្ថានីយទូរទស្សន៍មួយឲ្យដឹងថា នាងបានទៅគ្លីនិកកែសម្ផស្សនោះជាលើកដំបូង កាលពីខែមេសាកន្លងទៅ ដើម្បីទទួលសេវាកម្មកែទម្រង់ច្រមុះ និងលើក
ចិញ្ចើម ក្នុងតម្លៃសរុបទាំងអស់ ២០,០០០យ័ន (ប្រមាណ២,៨០០ដុល្លារអាមេរិក)។ ចំពោះច្រមុះ នាងធ្លាប់កែពីមុនម្ដងរួចមកហើយ តែវាមិនស្អាតតាមដែលចិត្តចង់បាន តែលទ្ធផលចុងក្រោយគឺថាក្រោយពីចាក់ថ្ពាល់បាន
រយៈពេលជិត២សប្ដាហ៍រួចមក ស្នាមញញឹមរបស់អ្នកនាង សុី ប្រែខុសប្លែកពីធម្មតា និងចងចិញ្ចើម ដូចជាមនុស្សកំពុងខឹង។ ឃើញមុខក្នុងសភាពបែបនេះ នាងក៏ខកចិត្តយ៉ាងខ្លាំង និងទាមទារប្រាក់សំណងពីខាងគ្លីនិកផងដែរ៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖