ចោរនេះពិតជាចម្លែកមែន! លួចចូលក្នុងហាង ហើយធ្វើរឿងដែលពិបាកនឹងយល់មែន ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលខ្លាំង…
កាលពីពេលថ្មីៗនេះអ្នកគ្រប់គ្រងនៃភោជនីដ្ឋានNelly’s Tacqueria បានឲ្យដឹងថា មានករណីចោរកម្មបានលួចចូលក្នុងហាងវេលាម៉ោង២ទាបភ្លឺ ។
បើយោងតាមកាមេរ៉ាសុវត្ថិភាពដែលបានដាក់នៅមុខហាងនឹងក្នុងហាងនោះគឺបានបង្ហាញថាចោរបានលួចលុយអស់១០០ដុល្លា។
ប៉ុន្តែColonបានប្រាប់ទូរទស្សន៍WABC-TV ថា ៖មិនបានសោកស្តាយនឹងលុយដែលចោរបានលួចទៅទេ ព្រោះថាត្បិតតែចោរនោះបានលួចលុយរបស់ហាងយើងខ្ញុំពិតមែនតែ គាត់បានចំអិនម្ហួបយ៉ាងឆ្ងាញ់នឹងលាងសំអាតកន្លែងដែលគាត់ចំអិនម្ហូបព្រមទាំងហាងរបស់ខ្ញុំបានយ៉ាងមានរបៀបមុននឹងចាកចេញទៅ ។
លើសពីនេះទៀត ម្ចាស់ហាងបាននិយាយថា ខ្ញុំពិតជាមានអារម្មណ៍ស្ងើចសរសើរអំពីរចោរនេះណាស់ ព្រោះថា របៀបប្រើក្រដាសខ្ចប់អាហានឹងចំអិនអារហាររបស់គាត់មិនខុសប្លែកអ្វីពីមនុស្ស “មានទេពកោសល្យអាជីបជាចុងភៅ”នោះទេ។