បុរសម្នាក់ដើរលេងសមុទ្រក៏ប្រទះឃើញសត្វចម្លែកម្យ៉ាង ទើបចូលទៅកៀកស្រាប់តែ…
បរទេស៖មានក្តាមម្យ៉ាងដែលមានឈ្មោះថា coconut crab ឬ robber crab។ត្បិតតែវាជាក្តាមតែវាមានរាងកាត់ដូចជាបង្កង ហើយពេលនៅពីតូចក្តាមនេះចូលចិត្តរស់នៅក្នុងសំបកខ្យង
ដែលងាប់ៗព្រោះតែវាការពារខ្លួនរបស់វាពីការចឹកពីសត្វផ្សេងៗដែលអាចបណ្តាលឲ្យវាងាប់។
ហើយវាតែងតែផ្លាស់ប្តូរកន្លែងរស់នៅរបស់វាពីសំបកខ្យងមួយទៅសំបកខ្យងមួយ ទៅតាមការធំធាត់របស់វា ហើយវាស៊ីតែផ្លែដែលទុំជ្រុះទេ ព្រោះវារស់នៅក្នុងសំបកខ្យង តែដល់ពេលវាមានខ្លួនរឹងហើយ
វាអាចរករបស់អីស៊ីតាមចំណូលចិត្តវានោះគឺ ផ្លែដូង ហើយវាស៊ីតែសាច់ខាងក្នុងដូងតែប៉ុណ្ណោះ បើមនុស្សវិញទម្រាំបានហូបដូងទាល់តែប្រើរបស់កាប់វា ចំណែកក្តាមនេះវិញប្រើតែដង្គៀបរបស់វាទាំងពីក៏អាចបំបែកដូងស៊ីបាន ព្រោះថាដង្គៀបរបស់វាធំណាស់។
ក្តាមប្រភេទនេះអាចឡើងដើមឈើបានថែមទៀតផង ហើយភាគច្រើនគេឃើញវារស់នៅលើដើមដូងបើមិនដូច្នោះទេវារស់នៅក្នុងគល់ឈើពុកៗ។
ក្តាមនេះជាប្រភេទក្តាម ប្រឡាំងកាស់ ភាគច្រើនវារស់នៅក្នុងមហាសមុទ្រឥណ្ឌានឹងមហាសមុទ្រប៉ាស៊ីហ្វិក ដែលទម្ងន់ក្តាមនេះ4ទៅ5 Kg ហើយប្រវែងរបស់វា 1m។
នៅលើកោះនានាគេតែងតែយកក្តាមនេះមកធ្វើជាអារហារនៅពេលពួគគេដើរកំសាន្តជាពិសេសប្រទេសជប៉ុន។