ញ៉ាក់សាច់! មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយ វត្តអារាមមួយ ចិញ្ចឹមខ្លារាប់រយក្បាលដែលស្ថិតនៅឯ
ថៃ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ អាជ្ញាធរខេត្តកាន់ចាណាប៊ុរី បានចាប់ផ្តើមសាងសង់អគារជាច្រើននៅក្នុងវត្តចិញ្ចឹមខ្លា ដែលស្ថិតនៅស្រុកសាយយុគ ដើម្បីចិញ្ចឹមសត្វសុនខ និងឆ្មាអនាថាប្រមាណ ១២០០ក្បាលវិញ ហើយមូលនិធិនេះ ដំណើរការដោយមានការគាំទ្រពីអតីតអភិបាលក្រុងបាងកកម្នាក់។
ដំណើរការដាក់ឲ្យសាងសង់កាលពីកន្លងទៅថ្មីៗ ក៏មានការចូលពីសំណាក់អភិបាលខេត្តផងដែរ។ ជាក់ស្តែង វត្តនេះមានឈ្មោះជាផ្លូវការថា វត្ត Pa Luang Ta Mahabua ហើយធ្លាប់ត្រូវបានគេស្គាល់ថា ជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏គួរឲ្យចាប់អារម្មណ៍ ជាមួយការរក្សាទុកសត្វខ្លាជាង ១០០ក្បាលនៅទីនោះ។ ប៉ុន្តែការស៊ើបអង្កេតកាលពីឆ្នាំ ២០១៦
បានបង្ហាញពីការជាប់ពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃខុសច្បាប់។ នាយកដ្ឋាននៃការអភិរក្សព្រៃឈើ និងសត្វព្រៃនៅមន្ទីរឧទ្យានជាតិ ក៏សម្រេចរឹបអូសសត្វខ្លាទាំងអស់នោះពីវត្តទាំងអស់ យកទៅចិញ្ចឹមកន្លែងផ្សេង។ ដោយឡែក បរិវេណនៃវត្តចំនួន ៤ហិចតា
ត្រូវបានរក្សាទុកសម្រាប់ការដ្ឋានសាងសង់ ហើយប្រតិបត្តិការក្នុងការសាងសង់នោះទៀតសោត ក្រោមការឧបត្ថម្ភដោយអង្គការរដ្ឋបាលមូលដ្ឋាននៅខេត្តកាន់ចាណាប៊ុរី។ លោកស្រីលេខាធិការគណៈកម្មការទេសចរណ៍ បានឲ្យដឹងថា អគារចំនួន១៥ នឹងត្រូវសាងសង់ សម្រាប់សត្វសុនខចំនួន ១០០០ក្បាល និងសត្វឆ្មាចំនួន ២០០ក្បាល
ទទួលបានមូលនិធិក្នុងស្រុក Muang ក្នុង ខេត្តកាន់ចាណាប៊ុរី ផ្ទាល់។ ជម្រកទាំងនេះនឹងត្រូវចំណាយថវិកាប្រមាណជាង ១៣ម៉ឺនដុល្លារ និងត្រូវសាងសង់ក្នុងរយៈពេល ៦ខែ។តួយ៉ាង លោកស្រីបានបន្ថែមទៀតថា កន្លែងដាក់តាំងបង្ហាញសត្វ និងមន្ទីរពេទ្យសត្វ សម្រាប់ព្យាបាលសុនខ និងឆ្មា នឹងត្រូវសង់នៅពេលក្រោយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងផ្តល់ការថែទាំឲ្យបានប្រសើរជាងមុនសម្រាប់សត្វទាំងនោះ។
មូលនិធិសុខុមាលភាពសត្វនៅខេត្តកាន់ចាណាប៊ុរី បានចាប់ផ្តើមយកសត្វដែលគេបោះបង់ចោល ចេញពីទីជម្រកមួយនៅតំបន់ Thung Si Kan
ក្នុងទីក្រុងបាងកក កាលពីជាងពីរទសវត្សរ៍មុន។ ជំរកនេះត្រូវបានបង្កើតឡើងដំបូង ដើម្បីការពារសត្វឆ្កែពីជំងឺឆ្កែឆ្កួត។យ៉ាងណាមិញ ក្នុងចំណោមសត្វខ្លាដែលធ្លាប់រស់នៅវត្តនេះ សត្វចំនួន៨៦ ក្នុងចំណោមសត្វទាំង ១៤៧ក្បាល ដែលត្រូវបានរឹបអូស បានងាប់ចាប់តាំងពីត្រូវបានផ្លាស់ទៅរស់នៅក្នុងដែនជម្រកសត្វព្រៃកាលពី៣ ឆ្នាំមុន។ នេះបើតាមសេចក្ដីរាយការណ៍ថ្មីៗនេះ។ មន្ត្រីឧទ្យានជាតិនិយាយថា ភាគច្រើននៃសត្វដែលបានស្លាប់ គឺមកពីស្ថានភាពមេរោគ និងដង្ហើមដែលប្រព័ន្ធភាពសាំចុះខ្សោយរបស់ពួកវាមិនអាចទប់ទល់បាន ជាមួយកន្លែងរស់នៅថ្មី៕ប្រភព ៖ reviewhints