វីដេអូព្រឺក្បាល ថតបានដោយយន្តហោះDrone បង្ហាញពីទឹកជំនន់ហូរចាក់ចូលទៅរន្ធមូលមួយ ឃើញហើយញាក់សាច់ (វីដេអូ)
បរទេស៖ វីដេអូ ដែលបានបង្ហញពីទិដ្ឋភាពទឹកជំនន់ ត្រូវបានបូមចូលក្នុងរន្ធមួយយ៉ាងធំ (Glory Hole) នៅបឹង Berryessa ជាយក្រុង Napa នៃរដ្ឋកាលីហ្វញ៉ា (California) បន្ទាប់ពីមានខ្យល់ព្យុះដ៏ធំមួយ។
បឹងដែលពោពេញទៅដោយទឹក ឡើងត្រៀប ត្រូវបានបង្ហូរចូលរន្ធបញ្ជាសទឹកមួយនោះ ព្រោះថាកម្ពស់ទឹកលើកនេះគឺឡើងទៅដល់ ១៣៥ម៉ែត្រ ខ្ពស់បំផុត លំដាប់ថ្នាក់ទី២ ក្នុងកំណត់ត្រា។
រន្ធមួយយ៉ាងធំមួយនោះ ត្រូវបានគេហៅជាភាសាអង់គ្លេសថា «Glory Hole» គឺត្រូវបានរចនាឡើង ដើម្បីរារាំងទឹកមិនឲ្យហូរចូលទំនប់វារីអគ្គិសនី Monticello ដោយបង្វៀងទឹកចូលក្នុងប្រលាយជំនួសវិញ។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
ទឹកត្រូវបានបង្វៀងចូលក្នុងប្រលាយបេតុង ជាមួយនិងកម្រិត ២១ម៉ែត្រ ខ្ពស់បំផុត និងមានជម្រៅប្រហែល ៦០ម៉ែត្រ រាល់ពេលណាដែលកម្រិតទឹកឡើងលើសកម្ពស់ ១៣៥ម៉ែត្រ។
ចំណុះអតិបរមានៃប្រលាយបេតុងនេះ អាចផ្ទុកទឹកបានយ៉ាងច្រើនរហូតដល់ ១,៣លានលីត រាល់១វិនាទីម្តង។
ទឹកជំនន់ ដែលត្រូវបានបូមចូលរន្ធមូលដ៏ធំនោះ នឹងយកទៅចាកចូលបឹង Putah Creek នៅចម្ងាយជាង ២០០ម៉ែត្រ។
ទំនប់វារីអគ្គិសនី Monticello ត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ១៩៥៣ ទៅឆ្នាំ១៩៥៧ ដោយបង្កើតជាបឹងមួយឈ្មោះថា Berryessa។
នេះក៏ជាតំបន់អាងស្តុកទឹកស្អាតសម្រាប់ផ្គត់ផ្គង់ឲ្យ តំបន់ឆ្នេរសមុទ្រភាគខាងជើងនៃតំបន់ឆ្នេរសមុទ្ររដ្ឋ San Francisco ដែរ៕ អត្ថបទ៖ Khmer5 News