បុរសម្នាក់ដើរឡើងភ្នំដើម្បីកាប់អុសស្រាប់តែប្រទះឃើញស្តេចផ្សិត ភ័យផង អរផង ស្មានតែខ្មោចលង់…
ប្រទេសចិន៖បើយោងតាមសម្តីរបស់ប្រជាពលរដ្ឋដែលរស់នៅភូមិភាគនិរតីប្រទេសចិននោះផ្ទាល់បានឲ្យដឹងថា ពួគគេបានរកឃើញផ្សិតមួយគុម្ពដ៏កម្រ និងមានកម្ពស់ដល់ទៅជិត១ម៉ែត្រដែលពីមុខមកគ្មានអ្នកណាបានដឹងទេ។
បុរសម្នាក់ដែលរកឃើញផ្សិតនឹងមុនគេបាននិយាយថាថ្ងៃមួយគាត់បានចូលព្រៃដើម្បីរកផ្សិតដូចរាល់ដងស្រាប់តែប្រទះឃើញដើមផ្សិតមួយដ៏ធំ ដែលគាត់ពុំដែលជួបពីមុនមក។ក្រោយពីបុរសនោះបានឃើញហើយ ប្រជាជននៅភូមិនោះបានដាក់រហ័សនាមផ្សិតនោះថា “សេ្តចផ្សិត”
ផ្សិតមួយគុម្ពនេះមាន៤ដើម និងទម្ងន់សរុបប្រមាណ៥០គីឡូក្រាម ចំណែកកម្ពស់វាវិញខ្ពស់រហូតដល់ទៅ ៩៤,៣សង់ទីម៉ែត្រ វិជ្ជមាឌនៃគម្របខាងទំហំ ៤០សង់ទីម៉ែត្រ ។
ក្រោយពេលសិចលឺអំពីផ្សិតនេះ មនុស្សម្នាជាច្រើនបានមកទស្សនានិងថតយករូបភាព ជាហេតុធ្វើឲ្យពលរដ្ឋនៅទីនោះធ្វើរបងព័ទ្ធជុំវិញដើម្បីការពារ ។
ចំណែកឯYang Zhuliang ដែលជាអ្នកជំនាញខាងផ្នែករុក្ខជាតិចិន បានឲ្យដឹងថា នេះជាប្រភេទផ្សិតដែលអាចបរិភោគបានធម្មតា។ ប៉ុន្តែប្រជាពលរដ្ឋក្នុងភូមិមិនបរិភោគឡើយហើយពួគគេសង្ឃឹមថា ផ្សិតនេះនឹងត្រូវបានចុះក្នុងបញ្ជីឯកតទគ្គកម្មពិភពលោកហ្គីណេស ថាជាដើមផ្សិតធំបំផុតពិភពលោកដែលមិនធ្លាប់មានពីមុនមក។