លឺសម្លេងស្រែកហៅឲ្យជួយក្នុងព្រៃជ្រៅ ពេលរត់ទៅមើលស្រាប់តែឃើញ…(មានវិដេអូ)
បរទេស៖ កាលពីពេលថ្មីៗនេះ បើយោងតាមប្រភពវិដេអូមួយបានបង្ហោះនៅលើយូធូបមួយឈ្មោះ Ghost Quest TVពីសកម្មភាពបុរសពីរនាក់ ដែលជាអ្នកប្រម៉ាញ់វិញ្ញាណបានជួបហេតុការណ៍មួយ ដ៏គួរឲ្យព្រឺក្បាលមួយ។ យ៉ាងណាមិញវីដេអូដែលមានរយៈពេល៣១នាទីនោះ ត្រូវបានចែក
ចាយជាបន្តបន្ទាប់ក្រោយ វីដេអូត្រូវបានថតយ៉ាងលម្អិតពីសកម្មភាព ដែលបុរសទាំងពីរនាក់នោះ បានចូលក្នុងតំបន់មួយដែលមានព្រៃក្រាស់ ដោយនៅពេលដែលម្ចាស់ឆាណែលទាំងពីរនាក់នោះ មានម្នាក់បានឃើញស្រីមានសក់វែង ជាមួយកា
រស្លៀកពាក់រ៉ូបពណ៍ស ដែលដូចអ្វីដែលរូបគេបានឃើញនាង កាលពីប៉ុន្មានឆ្នាំមុន ផងដែរ។នៅពេលពួកគេចាប់ផ្តើមប្រើប្រាស់ប្រអប់វិញ្ញាណនោះ បន្ទាប់មកពួកគេក៏អាចចាប់បានសម្លេងមួយដែលមានលក្ខណៈស្រដៀងទៅនឹង ពាក្យ Help ដែលមាន
ន័យក្នុងភាសាខ្មែរថា «ជួយផង» ដែលបុរសទាំងពីរជឿថា ខ្មោចនោះពិតជា ចង់ទំនាក់ទំនងមកពួកគេមែន។ មិនទាន់បានប៉ុន្មានផង ប្រអប់វិញ្ញាណក៏ចាប់បានសម្លេងមួយទៀត ដែលលើកនេះដូចជាមនុស្សចាស់ស្រែកថា Be Gone ដែលមានន័យថា
ជាភាសាខ្មែរថា «ចេញទៅ»ក្នុងលក្ខណៈខឹងសម្បារយ៉ាងខ្លាំង។ គួររម្លឹកដែរថា ការបញ្ចេញមតិរបស់ទស្សិកជន ក៏មានអ្នកខ្លះធ្លាប់បានឃើញ ស្រីស្លៀករ៉ូបពណ៍ស នៅពេលយប់ឬ នៅពេលទៀបភ្លឺផងដែរ ប៉ុន្តែអ្នកខ្លះទៀត ក៏មិនដែលបានឃើញអ្វី នៅទីនេះដែរ៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖