គ្រប់គ្នាស្មានជាឪពុកកូន ពេលដឹកដៃមកដល់ពេទ្យ ពេលសួរនាំទើបដឹងថា
បរទេស ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ រូបថតរបស់អ្នកស្រី Wei Chunlan អាយុ ៣១ឆ្នាំ កំពុងមានផ្ទៃពោះត្រូវបានសារព័ត៌មានចិនយកទៅផ្សព្វផ្សាយ អំឡុងពេលអ្នកស្រីទៅពិនិត្យផ្ទៃពោះជាមួយស្វាមីនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ីជួង ភាគខាងត្បូងប្រទេសចិន។ជាក់ស្តែង ម្ដាយកម្ពស់ ៩០សង់ទីម៉ែត្ររូបនេះនិយាយថា ខ្លួនសប្បាយរីករាយក្នុងការទទួលយកហានិភ័យនានាពេលពពោះ ដើម្បីបានកូនម្នាក់ដែលជាកាដូពីព្រះប្រទានឲ្យ។ ទោះមានកម្ពស់ខុសគ្នាខ្លាំងយ៉ាងណា
ក៏ប្ដីប្រពន្ធទាំងពីរ មើលទៅហាក់មានចិត្តសប្បាយរីករាយពេលមកជួបគ្រូពេទ្យ។ក្នុងនោះដែរ ការរំភើបចិត្តពួកគេ គឺដឹងថាពួកគេនឹងទទួលបានសមាជិកម្នាក់ទៀត ប៉ុន្តែខាងប្រពន្ធអាចប្រឈមនឹងគ្រោះថ្នាក់បន្តិចព្រោះ គាត់មានជំងឺតឿក្រិន ហើយមានផ្ទៃពោះ។យ៉ាងណាមិញ អ្នកស្រី Chunlan បានប្រាប់ពេទ្យថា គាត់មិនសូវស្រួលខ្លួនដូចជា ពិបាកដកដង្ហើម ពេលពោះចាប់ផ្ដើមរីកធំ ទើបបានប្ដីឆ្លៀតជូនមកមន្ទីរពេទ្យតែម្ដង។ គ្រូពេទ្យបានផ្ដល់ដំបូន្មានឲ្យអនាគតម្ដាយរូបនេះ ត្រូវតែវះឆ្លងទន្លេ ព្រោះជាជម្រើសល្អ។ ចំណែកសុខភាពកូនវិញ ត្រូវអ្នកជំនាញអះអាងថាមាន ៥០%
កូនអាចឆ្លងហ្សែនតឿបន្តពីម្ដាយ និង ៥០% ទៀតអាចកាត់តាមឪពុក។ក្នុងនោះដែរ តាមរយៈការសិក្សាមួយបង្ហាញថា មនុស្សស្រីតឿ ប្រឈមនឹងបញ្ហាជាច្រើនទាក់ទងនឹងការបន្តពូជដូចជា អាច គ្មានកូន លំហូរឈាមរដូវមកច្រើនជ្រុល ពេលមានរដូវមានអាការៈឈឺចុកចាប់ ដុំសាច់ក្នុងស្បូន និងឆាប់អស់ រដូវជាដើម៕ប្រភព៖ reviewhints