ទឹកភ្នែកស្រក់ហូរដូចភ្លៀមរលឹម មេឆ្កែអនាថាមួយក្បាលរត់ដេញតាមឡានដែលជាន់កូនខ្លួនងាប់ អ្នកបើកបរបានឃើញហើយស្រក់ទឹកភ្នែក តែអ្វីៗក៏ហួសពេល…
បើយោងតាមបណ្តាញសង្គមបានបង្ហោះទាក់ទងទៅនឹងឆ្កែអនាថាដែលបានដេញព្រុះឡានទំនិញដែលកិនកូនវាស្លាប់នៅកណ្តាលផ្លូវធ្វើឲ្យមានការគាំទ្រច្រើនមែនទែនពីអ្នកលេងបណ្តាញ។ពិតណាស់ឆ្កែនោះពុំមានម្ចាស់ទេវាជាឆ្កែអនាថាទាំងម្តាយទាំងកូនពេលនេះត្រូវមកជួបរឿងបែបនេះទៀតពិតជាគួរឲ្យអាណិតមែន។
ជីវិតស្ងៀមស្ងាត់រវាងមេឆ្កែ និងកូនតូចរបស់ខ្លួនត្រូវបានបញ្ចប់ ខណៈពេលរថយន្តនោះបើកកាត់ហើយកិនពីលើកូនរបស់វាស្លាប់មួយរំពេច។
មេឆ្កែមិនបានដឹងថាកូនរបស់វាងាប់ឡើយវាបានស្រែកព្រុសដេញតាមរថយន្តដែលបានកិនកូនរបស់វា ដោយខឹងសម្បារយ៉ាងខ្លាំង។
ប៉ុន្តែបន្ទាប់ពីរត់តាមឡានប្រមាណ ១០០ម៉ែត្រ វាក៏បែរក្បាលវិលមករកកូនតូចដែលដេកស្តូកស្តឹងលើផ្លូវរួចចាប់ផ្តើមពាំកូនរបស់វាពីលើផ្លូវទៅក្បែរខាងហើយវាយកអណ្តាតលិទ្ធឈាមកំពុងហូរចេញ សង្ឃឹមថា កូនរបស់ខ្លួនអាចដូចធម្មតាសាជាថ្មី។
ប៉ុន្តែកូនរបស់វាបានបាត់បង់ជីវិតបាត់ទៅហើយ មិនថាមនុស្សឫសត្វទេនៅពេលដែលបាត់បង់កូនគឺតែងតែសោកស្តាយយ៉ាងខ្លាំង ពិតជាគួរឲ្យអាណិតមេឆ្កែនោះមែនទែនបើវាដឹងថាកូនរបស់វាលែងនៅជាមួយវាទៀតមេឆ្កែអនាថានេះអាចទ្រាំទ្របានដែរឫទេ។