ក្មេងប្រុសចម្លែកម្នាក់ទៅសម្ងំពួនក្រោមស្ពាន គ្រប់គ្នាថាគាត់ឆ្គួត តែក្រោយដឹងការពិតកើតក្តីអាណិតទឹកភ្នែកស្រក់ហូរដោយមិនដឹងខ្លួន….
ម៉ាឡេស៊ី៖កាលពីពេលថ្មីៗនេះបើយោងតាមបណ្តាណសង្គមបានបង្ហោះពីដំណើររឿងក្នុងការរំដោះក្មេងប្រុសសញ្ជាតិម៉ាឡេស៊ីម្នាក់ឲ្យចេញពីលូ
ក្រោមស្ពានដ៏ចង្អៀតនោះ ធ្វើឲ្យអ្នកផងមានមានការស្រងាកចិត្ត។ កាលពីរដំបូងឡើយនរណាៗក៏គិតថា ក្មេងប្រុសនោះប្រហែលជារពិស ទើបលូនចូលទៅក្នុងនោះ ខណៈពេលដែលការពិតគឺផ្ទុយស្រឡះពីការគិតរបស់ពួគគេ។
ហើយបើតាមមើលពីទឹកមុខនឹងអារម្មណ៍ដែលព្រួយបារម្ភថាត្រូវម្តាយវាយខណៈពេលដែលកុមារានោះចូលផ្ទះ។
ហើយនៅពេលគេដឹងពីកន្លែងរស់នៅក្នុងលូរបស់គេកាន់តែច្រើនគេកាន់តែមានអារម្មណ៍ខ្លាចកាន់តែខ្លាំងព្រោះខ្លាចម្តាយដឹងនឹងវាយធ្វើបាប។
ហើយបើយោងតាមប្រភពពីសារព័ត៌មានម៉ាឡេស៊ី ឲ្យដឹងថា ហេតុផលដែលកុមារានេះមកពួនក្នុងលូគឺដោយសាតែគ្រូដាក់មេរៀឲ្យធ្វើហើយគេមិនចេះ ខ្លាចគ្រូខលទៅអ្នកផ្ទះហើយត្រូវម៉ាត់ម្តាយនឹងត្រូវរំពាត់បានជាគេទៅពួនកន្លែងដែលគ្មានអ្នកណារកគេឃើញ។
នេះពិតជាសំណាងល្អណាស់ដែលមានអ្នកអនាម័យម្នាក់បានប្រទះឃើញហើយបានខលទៅក្រុមសង្គ្រោះ ហើយត្រូវប្រើពេលយូណាស់ទម្រាំតែបញ្ចុះបញ្ចូលកុមារានេះបានពីក្នុងលូ។
ក្រោយពេលបានដឹងពីមូលហេតុក្រុមសង្គ្រោះពុំឲ្យគ្រូបង្រៀនព្រមទាំងម្តាយរបស់គេបានជួបគេភ្លាមឡើយព្រោះខ្លាចធ្វើឲ្យវាភ័យតក់ស្លុត។
ហើយក្រោយពេលដែលចេញមកក្មេងប្រុសនេះត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យ។
ទង្វើខាងលើរបស់ក្មេងប្រុសនេះកើតឡើងតាមបែបគិត “ខ្លី” របស់ក្មេង តែវាបានចង្អុលបង្ហាញពីវិធីអប់រំពុំត្រឹមត្រូវ។
ចំពោះក្មេងៗអាណាព្យាបាលពុំមែនពេលណាក៏ប្រើរំពាត់ដើម្បីដោះស្រាយបញ្ហានោះទេវាអាចបណ្តាលឲ្យប៉ះពាល់ដល់ការគិតរបស់ពួគគេពេលដែលវាពុំអាចធ្វើតាមចិត្តយើងបាន។ បើចេះតែធ្វើបានរបៀបនេះអារម្មណ៍របស់ក្មេងៗនឹងកាន់តែធ្ងន់ធ្ងរឡើង ហើយវាក៏មិនអាចឲ្យក្មេងចេះដោយសាប្រើរំពាត់នឹងការគំរាមរបស់យើងដែរ វាអាចនឹងផ្តល់ផលប៉ះពាល់ដូចជាកុមារានេះដែរ។