ដាច់ផ្ងារម្មង! ចង់យកចិត្តខាងស្រី បុរសម្នាក់ខំធ្វើម្ហូបត្រីចៀនជូអែមជូន ផ្ទុះទៅវិញបែរជាត្រូវឪពុកក្មេកដេញចេញពីផ្ទះភ្លាមៗព្រោះតែ
បរទេស៖ សំរាប់ត្រីនាគជាប្រភេទត្រីចិញ្ចឹមដែលមានតំលៃថ្លៃយ៉ាងណាមិញកាលពីថ្មីៗនេះមានរឿងរ៉ាវហួសចិត្តចំពោះកូនប្រុសខ្លយនបានកើតឡើងដោយយុវជនម្នាក់បានសម្រេចចិត្តទៅបង្ហាញមុខគ្រួសារខាងស្រីនៅជនបទ បន្ទាប់ពីស្វែងយល់ចិត្តគ្នាប៉ុន្មានឆ្នាំមករួចមក ។
គាត់ពូកែខាងធ្វើម្ហូបណាស់ តែទាស់ត្រង់នៅទីក្រុងអ្វីៗដែលគេ៊លក់ គឺធ្វើស្រាប់ ហេតុនេះ ទៅដល់ផ្ទះខាងស្រី ក្រឡេកចុះឡើង ស្រែកសួរសង្សារកំពុងនៅបន្ទប់ទឹកថាៈ អូនៗ ត្រីប្រោះក្នុងអាងធ្វើម្ហូបបានទេ? នាងនោះឆ្លើយថាបាន (ព្រោះចង់ឲ្យសង្សារបង្ហាញស្នាដៃ) ។ ពេលនោះ ឪពុកម្តាយកំពុងស្ថិតនៅកសិដ្ឋានមិនឆ្ងាយពីនោះប៉ុន្មាន ។បុរសនោះក៏ចាប់ត្រីមកធ្វើ ដោយពុំភ្លេចថតបង្ហោះបង្អួតលើបណ្តាញសង្គម ។ មួយជំហានម្តងៗ ត្រីឆាជូអែម បានរួចស្រេច មើលទៅគួរឲ្យចង់ពិសារ ។ពេលឪពុកម្តាយខាងស្រី
ត្រឡប់មកផ្ទះវិញ កូនស្រីប្រញាប់ប្រាប់ថា សង្សារខ្ញុំគាត់ធ្វើឆាត្រីជូអែម ជូនពុកម៉ែពិសារ! ។ហាក់មានប្រផ្នូលមិនល្អ បុរសជាឪពុក ក៏បានស្ទុះចូលទៅក្នុងផ្ទះ ។
ពុទ្ធោ! ត្រីនាគអាញ់ចិញ្ចឹម ១០ ឆ្នាំ ហើយ ទៅណាបាត់? ។យុវជនឆ្លើយ៖ បាទអ៊ំ! ខ្ញុំបានយកវាធ្វើម្ហូបទុកជូនអ៊ំទាំងពីរពិសារ…. ។ស្អីគេ! ចេញផុតពីផ្ទះអាញ់ភ្លាម! ត្រីវថ្លៃរាប់ពាន់យន់ ឯងហ៊ានយកមកធ្វើម្ហូប!? ក្នុងនោះមានមហាជនជាច្រើន ក៌បានឆ្ងល់ថា មិចក៌មិនស្គាល់ត្រីល្អចឹង មានអ្នកខ្លះនិយាយ ថាពេលខ្លះ គាត់ធ្លាប់តែហូប មិនស្គាល់ត្រីទេ ដូចនេះមិនអាចបន្ទោសគាត់បានទេ