កោតចិត្តណាស់លោកអើយ! ក្របី២ក្បាល ត្រូវម្ចាស់ប្រើរហូតទាល់តែទន់ជង្គន់ដួល
មហាជនជាច្រើកំពុងតែមានការហួសចិត្ត និងរិះគន់ទោលើទង្វើមនុស្ស បន្ទាប់ពីបានឃើញរូបភាព២សន្លឹក ក៏កើតចិត្តអាណិតខ្លោចចិត្តដល់សត្វក្របី២ក្បាល ដែលខំប្រឹងអូសរទេះរហូតដល់ថ្នាក់ដេកដួលនៅនឹងកន្លែង ព្រោះតែពុំអាចទ្រាំទ្រនឹងទម្ងន់ឈើរាប់រយគីឡូ ដែលម្ចាស់លោភលន់បង្ខំឲ្យអូសគ្មានប្រមាណកម្លាំងរបស់ពួកវា។
នេះបើតាមការចែករំលែករបស់លោក Long Dara Omc បានសរសេររៀបសម្តែងនូវក្តីអាណិតអាសូរយ៉ាងដូច្នេះថា៖ «មនុស្សលោភលន់ចង់ក្រោយបានត្រឹមតែស្លាប់យកអ្វីទៅមិនបាន។ ចុះហេតុអី្វមនុស្សមួយចំនួនធ្វើបាបសត្វក្របីដល់ថ្នាក់នេះ មើលហើយអាណិត បងអើយអូនអស់កម្លាំងណាស់អូនអូសរទះលេងរួចហើយបងហុឺអូនដេកសិនទៅបងឈរម្នាក់ឯងក៏បាន អត្ថបទសត្វនិយាយគ្នា។»៕