ព្រឺក្បាលខ្ញាក ក្រុមកម្មករសំណង់ ប្រទះឃើញពស់យក្ស ដ៏ធំបំផុតលើលោកទម្ងន់ ៤០០គីឡូក្រាម ក្នុងការដ្ឋានសំណងកន្លែងរត់ជាន់ជើងគ្ន(វីដេអូស្តែងៗ)
បរទេស៖ ក្រុមកម្មករសំណង់ក្នុងប្រទេសប្រេស៊ីល ប្រទះឃើញសត្វពស់ដ៏ធំបំផុតក្នុងពិភពលោកដោយចៃដន្យ បន្ទាប់ពីធ្វើការត្រួតពិនិត្យរកមើលជាតិផ្ទុះជុំវិញដីបរិវេណសំណង់។ ពស់ដ៏គួរអោយខ្លាចនេះមានប្រវែង៣៣ហ្វីត(១០ម៉ែត្រ) និងមានទម្ងន់៤០០គីឡូក្រាម។ ក្រុមកម្មករសំណង់ខ្លាចពស់នេះជាខ្លាំង ទើបពួកគេប្រើគ្រឿងចក្រស្ទូចយកវាចេញពីបរិវេណការដ្ឋាន។
ខណៈវីដេអូនេះបានលេចឡើងក្នុងបណ្តាញអ៊ីនធឺណិតនិងប្រព័ន្ធផ្សព្វផ្សាយនានា ធ្វើអោយក្រុមអ្នកនិយមចូលចិត្តប្រើបណ្តាញអ៊ីនធឺណិតមិនសូវសប្បាយចិត្តពេលឃើញពស់ដ៏កម្រប្រទះនេះមិនត្រូវបានខ្នះខ្នែងដោយអ្នកអភិរក្សសត្វ។ វាមិនមានការអះអាងថាសត្វពស់នោះងាប់ដោយសារគ្រឿងចក្រកាយរកជាតិផ្ទុះ ឬក៏ក្រុមកម្មករសំណង់សម្លាប់វាដើម្បីនាំយកចេញពីការដ្ឋាននោះឡើយ។
មតិរិះគន់ក្នុងបណ្តាញអ៊ីនធឺណិតលើកឡើងថា៖ ” ខ្ញុំមិនច្បាស់ថារឿងនេះជាការពិតនោះទេ តែបើវាជាការពិតមែននោះគឺពិតជាមិនល្អសោះឡើយសំរាប់ក្រុមកម្មករសំណង់ដែលសម្លាប់វា។ ពស់ដ៏ធំនោះបានរស់នៅអស់រយៈពេលយ៉ាងយូរមកហើយ បើគ្រាន់តែសម្លាប់វាដើម្បីតែថតរូបលេងដើម្បីបង្ហោះបង្អួតគេនោះ វាពិតជាគួរអោយស្តាយណាស់ “។
កំណត់ត្រាប្លែកៗលើពិភពលោក Guinness World Record សំរាប់សត្វពស់វែងនិងធំជាងគេលើពិភពលោកបានទទួលស្គាល់ពស់ធំចម្លែកជាងគេស្ថិតក្នុងក្រុង Kansas សហរដ្ឋអាមេរិកដែលមានប្រវែង២៥ហ្វីតប៉ុណ្ណោះគឺខ្លីជាងសត្វពស់នេះដល់ទៅ៨ហ្វីត៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
សូមទស្សនាវីដេអូខាងក្រោមនេះ៖