ប្រទះឃើញ “ទេពអប្សរ” ហោះហើរលើមេឃ បើទោះបីជាអ្នកជំនាញថា ជាវីដេអូច្នៃប្រឌិត…ប៉ុន្តែអ្នកមានជំនឿថា ជាការពិត!! (មានវីដេអូ)

បរទេស៖ វីដេអូមួយបង្ហាញពីទេពអប្សរ ២រូប កំពុងហោះហើរលើមេឃ ដែលធ្វើអោយបណ្ដាញសង្គមមានភាពភ្ញាក់ផ្អើលជាខ្លាំង។ ក្រុមអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិត បានធ្វើការជជែកវែកញែកយ៉ាងក្តៅគគុកអំពីភាពពិតប្រាកដនៃវីដេអូនេះ។ ទោះបីជាពួកគេបានឃើញថាវីដេអូនេះត្រូវបានបង្កើតឡើងដោយផលិតករក៏ដោយ ប៉ុន្តែមានអ្នកខ្លះនៅតែជឿថាវាជាការពិត។

ពាក្យថា “Angel” ដែលប្រែថា ” ទេពអប្សរ ” ជាពាក្យកំចីពីភាសាក្រិកមកពីពាក្យថា ” Angelos ” ដែលមានន័យថាជា អ្នកនាំសារពីព្រះជាម្ចាស់មកមនុស្ស។ ទេពអប្សរត្រូវបានគេដឹងថាជាភាវៈដ៏ខ្ពង់ខ្ពស់ដែល ព្រះជាម្ចាស់បញ្ជូនមកអោយជួយមនុស្សលោក។ គេជឿថា ទេពអប្សរ មានទឹកចិត្តមេត្តាករុណាចំពោះសត្វលោកទាំងពួង ហើយប្រជាជននៅបណ្តារប្រទេសមួយចំនួនយល់ថាទេពអប្សរជាអ្នកបង្កើតរូបរាងអោយពួកគេ។ មតិផ្សេងទៀតយល់ថាទេពអប្សរជាព្រលឹងគ្មានរូបរាងកាយពិតប្រាកដទេ តែមានពន្លឺចែងចាំងចេញមក ហើយជាសេនាបម្រើរបស់ព្រះជាម្ចាស់។ ពពួកទេពអប្សរគឺជាអ្នកផ្សាភ្ជាប់ទំនាក់ទំនងរវាងព្រះជាម្ចាស់និងមនុស្ស។

នៅខាងក្រោមនេះ អ្នកជំនាញបង្ហាញពីរបៀបច្នៃប្រឌិតបង្កើតវីដេអូ ដ៏អស្ចារ្យមួយនេះ ឡើងផងដែរ។ ហើយក្រុមការងារ Khmer5 News យើងខ្ញុំសូមផ្តល់មតិយោបល់ជូន អ្នកអានរាល់គ្នាថាមិនមែនគ្រប់រឿងនៅក្នុងបណ្តាញសង្គម និងបណ្តាញអ៊ីនធឺណិត សុទ្ធតែជារឿងពិតទាំងអស់នោះទេ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ដោយសារវីដែអូទេពអប្សរហោះលើកមេឃខុសគោលការហ្វេសប៊ុកដូចនេះយើងសូមមិនធ្វើការបង្ហាញ សូមប្រិយមិត្តអធ្យាស្រ័យផង៕