ស្រ្តីម្នាក់លេបលុយ ៧០០០ដូល្លារចូលក្នុងពោះ ដើម្បីលាក់ពីប្តីរបស់នាង ក្រោយដឹងថាប្តីមានស្រី!!
បរទេស៖ ស្ត្រីម្នាក់លេបលុយចំនួន ៧០០០ដូល្លារ ចូលក្នុងពោះដើម្បីលាក់ពីស្វាមី បន្ទាប់ពីនាងដឹងថាប្តីរបស់នាងមានស្រីខាងក្រៅ។ Sandra Milena Almeida ជនជាតិកូឡុំប៊ីលេបក្រដាសប្រាក់១០០$ជាច្រើនសន្លឹកទាំងមានកំហឹងក្នុងចិត្ត, នេះបើយោងទៅតាមសំដីគ្រូពេទ្យវះកាត់យកលុយចេញពីក្នុងពោះរបស់នាង។ ក្រុមគ្រួពេទ្យវះកាត់យកក្រដាសប្រាក់១០០$ ចំនួន៥៧សន្លឹកពីក្នុងពោះស្រី្តជនជាតិកូឡុំប៊ីអាយុ៣០ឆ្នាំរូបនេះដែលនាងបានលេបសាច់ប្រាក់សរុបចំនួន៧០០០$។ Almeida បានអោយដឹងថាលុយដែលនាងលេបនោះជាលុយដែលបានសន្សំទុកសំរាប់កំសាន្តវិស្សមកាល។
បន្ទាប់ពីបានធូស្រាលប្តីរបស់នាងបានប្រាប់អោយដឹងថានាងមូរលុយដាក់ក្នុងថង់រួចលេបចូលក្នុងពោះដើម្បីលាក់បំបាត់ដានពីគាត់ ហើយនៅថ្ងៃបន្ទាប់គាត់បានប្រញាប់នាំ Almeida មកមន្ទីរពេទ្យជាបន្ទាន់ព្រោះនាងឈឺពោះជាខ្លាំង។ នាងមិនបានប្រាប់វេជ្ជបណ្ឌិតពីរឿងលេបលុយនោះទេ ប៉ុន្តែការថតកាំរស្មីX-rays បង្ហាញថាមានរបស់ជាច្រើនដែលមានប្រវែង៣Cmនៅក្នុងក្រពះ និងក្នុងពោះវៀនរបស់នាង។
Almeida បានប្រាប់សារពត៌មានក្នុងស្រុកថានាងបានសន្សំលុយបន្ទាប់ពីលក់របស់របរផ្សេងៗក្នុងផ្ទះ ហើយក៏លេបលុយទាំងនោះក្រោយពីមានការឈ្លោះទាស់ទែងគ្នាជាមួយស្វាមី។ លោកវេជ្ជបណ្ឌិត Juan Pablo Serrano ប្រធានផ្នែកវះកាត់នៅមន្ទីរពេទ្យនិយាយថា៖ ” គ្រូពេទ្យយកលុយ៥៧០០$ ទៅសម្អាតហើយសម្ងួតដើម្បីរក្សាគុណភាពលុយទុកអោយអ្នកជំងឺ។ ដំបូងឡើយក្រុមគ្រូពេទ្យគិតថាលោកស្រី Almeida គឺជាអ្នករត់ពន្ធគ្រឿងញៀន ពេលដែលឃើញរូបភាពក្នុងកាំរស្មីX-rays ព្រោះលុយទាំងនោះស្រដៀងនិងកញ្ចប់ណាកូទិច។ ដូចនេះគ្រូពេទ្យប្រាប់ទៅ Radio Caracol ជាស្វាមីថាយើងត្រូវយកអ្នកជំងឺទៅធ្វើការវះកាត់ពីរកន្លែងដើម្បីយករបស់ដែលនៅក្នុងក្រពះ និងពោះវៀនរបស់នាងចេញ “។
ចំពោះក្រដាសប្រាក់ចំនួន៥៧០០$ត្រូវបានសម្អាត ហើយវាស្ថិតក្នុងសភាពល្អអាចចរាចរចាយវាយបាន ប៉ុន្តែលុយចំនួន១៣០០$ទៀតបានបាត់ដោយសារតែត្រូវរំលាយដោយអាស៊ីតក្រពះ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
ដោយសារតែវីដេអូខុសគោលការយើងសូមមិនបង្ហាញ៕