ជំនឿបុរាណទាំង ៧ ដែលអ្នកគួរតែដឹង ដើម្បីបញ្ចៀសគ្រោះចង្រៃក្នុងជីវិត

ជំនឿបែបបុរាណគឺជាជំនឿរដែលដូនតាយើងបានធ្វើនឹងអនុវត្តន៍មកតៗគ្នា តែមានជំនឿខ្លះ​ត្រូវ បា​នគេប្រឌិតឡើងដើម្បីកុហកភូតភូតែប៉ុណ្ណោះ ។តែថ្ងៃនេះយើងខ្ញុំសុំនាំប្រិយមិត្តទៅស្ដាប់ជំនឿទាំង៧ របស់ដូនតាយើងដែលមាន​ជំនឿ​ខ្លះបងប្អូននៅមិនដឹងនៅឡើយ៖

ជំនឿទី1៖ហាមកាត់សក់ថ្ងៃពុធ ព្រោះថ្ងៃនេះវាមិនសូវបើករាសីអោយមនុស្សទូទៅប៉ុន្មានទេ យល់ល្អកាត់ថ្ងៃច័ន្ទវិញ ជាថ្ងៃល្អនាំលាបនាំជ័យ។

ជំនឿទី2៖ហាមដើរចូលវត្តដាច់ខាតបើដឹងថាខ្លួនកំពុងមករដូវ ព្រោះវាជាមង្គុលមិនល្អ។

ជំនឿទី3៖ហាមបើកធ្វាដាច់ខាតបើមានសម្លេងគោះធ្វានៅកណ្ដាលយប់អាទ្រាត់ព្រោះវាជាសញ្ញាពួកវិញ្ញាណ ខ្មោចដែលមករកយើង។

ជំនឿេទី4៖ហាមចេញដំណើរទៅណាអោយសោះបើលឺសម្លេងតុកកែដែលនៅផ្ទះយើងយំពេលថ្ងៃត្រង់ ព្រោះជាធម្មតាតុកកែយំតែពេលយប់ទេ បើយំពេលថ្ងៃវាជាសញ្ញាគ្រោះថ្នាក់ ព្រោះសត្វតុកកែជាវិញ្ញាណរបស់ដូនតាយើងដែលនៅចាំមើលថែយើង។

ជំនឿទី5៖ហាមពាក់ឈុតខ្មៅទៅមើលនាក់ជំងឺឬអ្នកកូនខ្ចីព្រោះវាជាសញ្ញាមិនល្អអាចធ្វើអោយ ពួកគេឆាប់ស្លាប់។

ជំនឿទី6៖ហាមធ្វើដំណើរចេញពីផ្ទះដាច់ខាតបើលឺសម្លេងជីងចក់យំនៅពីមុខនឹងពីក្រោយយើង ព្រោះវាជាសញ្ញាគ្រោះថ្នាក់ តែបើយំខាងៗយើងទៅចុះព្រោះវាជាសញ្ញាល្អ។​

ជំនឿទី7៖នៅពេលដែលប្ដីដើរចូលព្រៃ ហាមអោយប្រពន្ធសិតសក់ឬបោសផ្ទះដាច់ខាត ព្រោះវាធ្វើអោយឃ្មុំដេញខ្ទេចឬដំរីដេញជាន់ រត់រួចមិនរួចគឺស្លាប់។
ប្រភព pressnews