ស្តែងណាស់! ឪពុកម្នាក់លះបង់ប្រថុយជីវិត ជួយកូនពីក្រពើក្នុងទឹកទម្ងន់ជិត៣០០គីឡូក្រាម ឯលទ្ធផលចុងក្រោយគឺថា…..(មានវិដេអូ)
បរទេស៖ កាលពីពេលថ្មីៗនេះផ្ទុះការស្ងើចសរសើរយ៉ាងខ្លាំងចំពោះបុរសម្នាក់ដែលជាឪពុកបានបំពេញភារកិច្ចបានយ៉ាងល្អ ដោយបានការពារកូន បានយ៉ាងសុវត្ថិភាពចេញពីមច្ចុរាជក្នុងទឹក ដែលជាសត្វក្រពើ មានទំហំដ៏ធំមួយក្បាល ដែលមានប្រវែងជិត៤ម៉ែត្រនិង ទម្ងន់ជិត
៣០០គីឡូ។ ដោយដំបូងឡើយ ឪពុកម្នាក់នោះ មានឈ្មោះថា Andrew Grande បានរៀបរាប់ថា រូបលោក នៅខាងក្នុងផ្ទះនោះទេ ប៉ុន្តែភ្លាមៗនោះក៏ក្រឡេកមើល សត្វអ្វីមិនសូវច្បាស់ខ្មៅៗនិង ធំមិន
ដឹងថាជាអ្វីឲ្យប្រាកដ គ្រាន់តែដឹងថាមានទំហំធំកំពុងតែហែលនៅនៅក្នុងទឹកខាងក្រោយផ្ទះ រំពេចនោះ វាក៏ហែលសំដៅទៅជិតកូនៗរបស់គាត់ ដែលកំពុងតែលេងនៅក្បែរនោះ ដោយក្នុងគម្លាតមិនដល់
មួយមែ៉ត្រឡើយ ដោយមើលទៅក្នុងគោលបំណង ចាត់ទុកកូនរបស់លោកជាចំណីរបស់វា។ក្រោយពីបានឃើញដូច្នេះ ឪពុកម្នាក់ក៏បានរត់មួយទំហឹងទៅ ទាញកូនមកក្រោយរបងផ្ទះភ្លាមៗ រួចក៏បានរក
ខ្សែរទម្ពក់មួយដើម្បីចាប់ក្រពើនោះ ដែលមានអ្នកជិតខាងនិង ព្រានសរុប៧នាក់ទើបអាចទាញក្រពើនោះចេញពីក្នុងទឹកបានដោយសុវត្ថិភាព៕
សូមចូលមើលរូបភាពនិង វិដេអូខាងក្រោម៖
ប្រភព we-kh