ខ្ទឹមក្រហម និងទឹកឃ្មុំ ប្រើភ្លាមបាត់ក្អកភ្លែត ដូចគេបេះចឹង!

អាការក្អក គឺជាប្រតិកម្មបញ្ចេញខ្យល់ពីក្នុងសួតដើម្បីបណ្តេញសារធាតុទាំងឡាយដែលរំខាន ឬបង្កឲ្យមានការរលាកផ្លូវដង្ហើម។ ប្រសិនបើជំងឺក្អកធម្មតាមិនបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរដល់សុខភាពនោះទេ ហើយវានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយ:ពេលប៉ុន្មានថ្ងៃក្រោយមក។ ក៏ប៉ុន្តែប្រសិនបើអាការក្អកខ្លាំង ហើយអូសបន្លាយពេលយូរមិនព្រមបាត់ អាចបណ្តោលឲ្យប៉ះពាល់ពាល់ដល់ផ្លូវដង្ហើមធ្ងន់ធ្ងរ។

ហេតុនេះ ដើម្បីបង្ការកុំឲ្យជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ អ្នកគួរតែប្រញាប់រកវិធីដោះស្រាយជាបន្ទាន់។
បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ខ្ទឹមក្រហមជាមួយនឹងទឹកឃ្មុំ អាចព្យាបាលជំងឺក្អកមានប្រសិទ្ធភាពភ្លាមៗ ព្រោះធាតុផ្សំទាំងពីរមុខនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីកម្មអាចកម្ចាត់មេរោគដ៏ពូកែបំផុត ហើយមានសុវត្ថិភាពចំពោះសុខភាពថែមទៀត។

ធាតុផ្សំ:

ទឹកឃ្មុំសុទ្ធ ២ទៅ៣ស្លាបព្រាបាយ

ខ្ទឹមក្រហម ១មើម

របៀបអនុវត្ត:
១.អ្នកត្រូវយកខ្ទឹមក្រហមចិតសំបកចេញ រួចហាន់ឲ្យស្តើងៗ។

២.បន្ទាប់មកប្រមូលដាក់ទៅក្នុងចានមួយ ទើបបន្ថែមទឹកឃ្មុំចូល។

៣.សូមត្រាំខ្ទឹមនៅក្នុងទឹកឃ្មុំឲ្យបានមួយយប់ ហើយព្រឹកឡើងប្រើស្បៃច្រោះយកកាកចេញ។

៤.បន្ទាប់មកសូមទទួលទានទាំងអស់ភ្លាមៗ អ្នកនឹងចាប់ផ្តើមដកដង្ហើមបានស្រួល ហើយបញ្ហាក្អកក៏ធូរស្រាលដែរ

៥.ប្រសិនបើ អាការក្អកមិនទាន់បាត់ទាំងស្រុងទេ សូមព្យាយាមអនុវត្តម្តងទៅពីរដងទៀតនៅថ្ងៃបន្ទាប់៕