កម្មករសំនង់ជីកកាយដីសាងសង់ផ្ទះ ស្រាប់តែឃើញក្តាមឈូសផ្ទុកសាកសពអ្នកមាន តាំងពីរជ្ជកាលមីងបានបង្កភាពភ្ញាក់ផ្អើលព្រោះតែ…
ហេតុការណ៏នេះបានកើតឡើងពេលកម្មករសំនង់នៃក្រុមហ៊ុនមួយបានជីកាយដីរៀបចំបុគ្រឹះធ្វើផ្ទះស្រាប់តែឃើញក្តាមឈូស ក៏បង្កជាភាពភ្ញាក់ផ្អើលមួយកើតឡើង នៅក្នុងក្តាមឈូស មានសាកសពបុរសម្នាក់នៅខាងក្នុង។ហេតុការណ៏ដ៏កម្រមួយនេះបានកើតឡើងក្នុងប្រទេសចិនក្នុងភូមិជឺជូ ស្រុកអានហ័រ ក្នុងខេត្តហ៊ូណាន។
ពពួកបានហៅអ្នកជំនាងខាងបុរាណវីជ្ជាមកពិនិត្យ បានអោយដឹងថាក្តាមឈូសនិងសាកសពមានអាយុកាលរាប់សតវត្សរ៏មកហើយ។ ហើយសាកសពត្រូវបានគេគ្រងដោយសំលៀកបំពាក់ល្អបំផុតក្នុងសម័យនោះ។
ទើបគេហ៊ានសន្និដ្ឋានថា សាកសពនេះឋិតក្នុងត្រកូលខ្ពង់ខ្ពស់ នៃរជ្ជកាលមីង (១៣៦៨ ដល់ ១៦៤៤) ឬរជ្ជកាលឈីង (១៦៤៤ ដល់ ១៩១២)។សាកសពត្រូវបានរក្សាយ៉ាងល្អហើយសពបុរសម្នាក់នេះត្រូវបានដកចេញពីមឈូសហើយនឹងយកទៅសិក្សា៕