ព្រឺឆ្អឹងខ្នងខ្ញាក! រឿងរ៉ាវរបស់ស្ត្រីពោះធំមិនធម្មតា ជាង២ឆ្នាំមកហើយ មិនទាន់ដឹងមូលហេតុច្បាស់

ចិន៖ ស្ត្រីជាម្ដាយមានកូនពីរនាក់នៅជនបទក្នុងខេត្ដ Guizhou ប្រទេសចិន កំពុងមានជំងឺចម្លែក ក្រពះរបស់នាងមិនអាចគ្រប់គ្រងបានក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ។ សូម្បីតែផ្ទៃពោះនៅតែបន្តវិវដ្ត ដោយមិនមានសញ្ញានៃការបញ្ឈប់ទេ។ លោកស្រី Huang Guoxian អាយុ ៣៦ឆ្នាំបានអង្វរសុំជំនួយតាមបណ្តាញសង្គម នៅពេលដែលស្ត្រីរងគ្រោះមានពោះទម្ងង់ ៤៤ផោន (ប្រហែល២០ គីឡូក្រាម) អំឡុងពេល ២ឆ្នាំកន្លងមក។ ដោយសារតែផលវិបាកនេះ អ្នកស្រីហួងមិនអាចដេក ដើរ រឺមើលថែកូនៗទាំង២នាក់បានឡើយ ហើយសង្ឃឹមថានឹងរៃអង្គាសប្រាក់មួយចំនួន ដើម្បីស្វែងរកអ្នកព្យាបាលខ្លួន។

រឿងរ៉ាវរបស់ស្ត្រីដែលមានផ្ទៃពោះចម្លែកនេះ នៅក្នុងភូមិតូចមួយឯទីក្រុង An Thuan ត្រូវបានចុះផ្សាយដោយកាសែតក្នុងស្រុក។ យោងតាមការរៀបរាប់របស់អ្នកស្រីហួង បានឱ្យដឹងថាក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ពោះរបស់នាងចាប់ផ្ដើមពីភាពរាបស្មើបានក្លាយជាធំប្លែក និងមិនអាចពណ៌នាបាន។ ឥឡូវនេះម្តាយនេះមានទម្ងន់ជិត ៥៥គីឡូក្រាម។ នៅពេលដែលក្រពះចាប់ផ្តើមរីកធំឡើងបណ្តាលឱ្យអ្នកស្រីហួងឈឺចាប់យ៉ាងខ្លាំង ម្តាយនិងកូនពីរនាក់ត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ។

បន្ទាប់ពីថ្នាំត្រូវបានចេញដោយវេជ្ជបញ្ជា និងប្រើរួចហើយការឈឺចាប់ក៏បាត់ទៅវិញ ប៉ុន្តែពោះនៅតែបន្តវិវដ្តដដែរ។ ដោយមានអារម្មណ៍មិនស្រួលស្ត្រីរូបនេះត្រូវទៅមន្ទីរពេទ្យ An Thuan ដើម្បីធ្វើការពិនិត្យ។ គ្រូពេទ្យនៅទីនេះបានរកឃើញថាអ្នកស្រីហួងទទួលរងនូវជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា ជម្ងឺក្រិនថ្លើម មហារីកក្រពេញអូវែល និងថង់ទឹករំអិលចម្លែកមួយដែលវិវដ្តនៅក្នុងពោះ និងសុដន់របស់នាង។

អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺគ្មាននរណាម្នាក់បានរកឃើញមូលហេតុនៃការរីករាលដាលនៃពោះបែបនេះទេ។ សូម្បីតែវេជ្ជបណ្ឌិតធ្លាប់ព្យាយាមយក ​ថង់រាវមិនប្រក្រតី ចេញពីនៅក្នុងពោះអ្នកស្រីហួង ប៉ុន្តែនៅទីបញ្ចប់អ្វីៗនៅតែដដែល ពោះរបស់អ្នកម្ដាយរូបនេះនៅតែបន្តរីកម្តងទៀត ដោយសារតែទទួលរងពីជំងឺចម្លែកមួយនេះ រាល់ចលនារបស់នាង គឺប្រៀបបាននឹងការធ្វើទារុណកម្ម។

នាងត្រូវបានគេយល់ច្រឡំថា ជាស្ត្រីមានផ្ទៃពោះដែលមានកូនភ្លោះ ២ ឬ៣ ក្នុងពោះរបស់នាង។ អ្នកស្រីហួងបាននិយាយថា «គ្រាន់តែធ្វើដំណើរមួយជំហានៗធ្វើឱ្យខ្ញុំចង់ឆ្កួតទៅហើយ» វាពិតជាមានផលវិបាកខ្លះដែលកើតវាឡើងចំផ្នែកពោះ ដែលបណ្តាលឱ្យនាងរងបញ្ហាផ្លូវចិត្តកាន់តែខ្លាំងមែនទែន។

លើសពីនេះទៀតស្ត្រីរូបនេះ មិនអាចទៅណាឆ្ងាយបានទេហើយមិនអាចឈរនៅតែយូរបាន ការគេងក៏ពិបាកដែរ។ «នាងត្រូវអង្គុយនៅលើគ្រែ ឬគេងផ្អៀងលើពូក ប៉ុន្តែមិនអាចនៅយូរមួយកន្លែងបានឡើយ» នេះបើតាមសំដីរបស់ប្តីអ្នកស្រីហួង កំពុងធ្វើការឆ្ងាយពីផ្ទះ ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ដោយសារប្ដីនៅឆ្ងាយ ដូច្នេះបន្ទុកក្នុងគ្រួសារ ៣នាក់ម្ដាយកូន ត្រូវធ្លាក់ទៅលើកូនប្រុសច្បង ដែលទើបតែមានអាយុ ១០ឆ្នាំ ត្រូវជួយម្តាយដែលកំពុងឈឺឲ្យធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងផ្ទះ។

បច្ចុប្បន្ននេះមានសប្បុរសជនជាច្រើននាក់ បានបរិច្ចាគថវិការជួយអ្នកស្រីហួង ចំនួនទឹកប្រាក់សម្រាប់ព្យាបាល គឺប្រហែល ៣០,០០០យ័ន (ប្រហែល ៤៣០០ដុល្លារអាមេរិច)៕